18/03/2015 11:51 GMT+7 Email Print Like 0

សន្និសីទ ADMM លើកទី៩ចេញសេចក្តីថ្លែងការណ៍រួម

សន្និសីទ ADMM លើកទី ៩ ចេញសេចក្តីថ្លែងការណ៍រួម (Image: VNA)

នារសៀល​ថ្ងៃទី១៦ ​ខែមិនា ឆ្នាំ២០១៥ សន្និសីទថ្នា​ក់រដ្ឋមន្ត្រីការ​ពារជាតិអាស៊ាន​លើកទី​៩ (ADMM – 9) បាន​បិទ​បញ្ចប់នៅទី​ក្រុង Kuala Lumpur របស់​ម៉ាឡេស៊ី​ដោយការចេញសេចក្តី​ថ្លែងការណ៍​រួមស្តី​អំពី “ការ​រក្សា​សន្តិ​សុខ​និង​ស្ថិរភាព​ក្នុង​តំបន់ដើម្បីប្រជា​ជននិងដោយ​ប្រជាជន”។ បណ្ដារដ្ឋមន្ត្រី​បានអះអាង​ជាថ្មី​ម្តង​ទៀត​នូវ​កិច្ច​សន្យា​របស់ ADMM ស្តីអំពី​ការបង្កើន​កិច្ចសហ​ប្រតិបត្តិការ​សន្តិ​សុខ​ការពារ​ជាតិរ​វាងបណ្ដា​ប្រទេស​អា ស៊ាន​និងក្នុង​ក្រប​ខ័ណ្ឌសន្និ​សីទ ADMM និង​ ADMM បើក​ទូលាយ (ADMM+) រួម​ចំណែក​ចូលក្នុង​ការបង្កើត​សហគមន៍​អាស៊ា​ន​នាចុង​ឆ្នាំ​២០១៥ នេះ។ បណ្ដា​រដ្ឋមន្ត្រី​បានឯកភាពបង្កើនកិច្ច​សហប្រតិ​បត្តិ​ការ​សន្តិ​សុខ​ការពារ​ជាតិឲ្យស​មស្របនឹង​ច្បាប់ក្នុង​ប្រទេសនិង​អន្តរជាតិ​តាមរយៈ​ការ​ចែករំ​លែកព័ត៌​មាន​ការបង្កើន​ការឃ្លាំ​មើល​និង​ការលើកកំពស់ចំណះ​ដឹងរបស់​ប្រជាជនអំពី​បណ្ដាការគំរាម​កំហែង។ ទាក់​ទិន​ដល់ប​ញ្ហាសន្តិ​សុខ​ក្រៅ​​ប្រពៃណី​ដូចជាការផ្តល់​ជំនួយមនុស្សធម៌​និងជួយសង្គ្រោះគ្រោះធម្ម​ជាតិ (HADR) បណ្ដា​តំណាង​បាន​អះអាង​ថា៖ រាល់សកម្មភាព​នេះត្រូវបានអនុវត្ត​ឲ្យសមស្រប​នឹង​ការ​កំណត់​របស់​អាស៊ាន​ស្តីអំ​ពីការ​គោរព​អធិប​តេយ្យភាពនិងបូរភាព​​ដែន​ដី​នៃប្រទេ​សដែល​ទទួល​​បានជំនួយ​​ឧបត្ថម្ភ។ រដ្ឋមន្ត្រី​ទាំងឡាយ​នេះបានអះ​អាងឡើង​វិញនូវកិច្ចសន្យាអនុវត្ត​ដ៏គ្រប់​គ្រាន់​និង​ប្រកបដោយ​ប្រសិទ្ធភាព​នូវសេចក្តី​ថ្លែងការណ៍​ស្តីពីក្រម​ប្រតិ​បត្តិ​​សំរាប់ភាគីនា​នា​នៅសមុទ្រខាង​កើត (DOC) គោលការណ៍​៦ខ របស់អាស៊ានស្តីអំ​ពីសមុទ្រ​ខាង​កើត សេចក្តីថ្លែងការណ៍រួមនៃសន្និសីទជាន់ខ្ពស់អាស៊ាន-ចិនលើកទី ១៥ រំលឹកខួប​អនុ​ស្សារវរីយ៍លើកទី​១០ នៃទិ​វាចុះ​ហត្ថលេខាលើ ​DOC និងត្រៀមខ្លួន​ជាស្រេច​ឆ្ពោះ​ទៅក្រមប្រតិបត្តិសំរាប់ភាគីនា​នានៅសមុទ្រ​ខាង​កើត (COC)។ រដ្ឋមន្ត្រី​ការពារ​​ជាតិ​ម៉ា​ឡេស៊ី លោក  Hisham​mumddin Hu​ssein បាន​​ឲ្យ​​ដឹង​​​ថា​៖ រដ្ឋមន្ត្រី​​គ្រប់​​រូប​​​បាន​ឯក​​​​ភាព​គោល​ជំហរក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹងរាល់​ការគំរាម​កំហែងសន្តិសុខ​ក្នុង​តំបន់​ពីពួក​​ឧទ្ទាម​ IS ហើយ​ព្រ​ម​​​ព្រៀង​​បង្កើន​កិច្ចសហ​ប្រតិ​បត្តិកា​រថែម​ទៀត​​ដើម្បី​ទប់ទល់​នឹងបណ្ដាការ​គំរាម​កំហែង​នេះ៕

តាមVOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ