07/09/2018 09:45 GMT+7 Email Print Like 0

សន្និសីទ WEF- អាស៊ាន 2018 ផ្សព្វផ្សាយរូបភាពតំបន់អាស៊ានមួយសាមគ្គីភាព វិបុលភាព និងខ្លួនទីពឹងខ្លួន

សន្និសីទវេទិការសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន ២០១៨ (WEF- អាស៊ាន 2018) ដោយប្រធានបទ "អាស៊ាន 4.0៖ ស្មារតីសហគ្រាសនិងបដិវត្តន៍ឧស្សាហកម្មលើកទី ៤"  នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ កញ្ញា ឆ្នាំ២០១៨ ជាមួយនឹងសម័យប្រជុំ និងសកម្មភាពប្រមាណ ៦០ ។

សន្និសីទកាសែត  WEF- អាស៊ាន 2018

នៅក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី ៦ កញ្ញា នៅទីក្រុងហាណូយ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son បានសង្កត់ធ្ងន់ថា៖

“នេះជាវេទិកាសម្រាប់ថ្នាក់ដឹកនាំរដ្ឋាភិបាលនិងសហគ្រាសធំៗនៃបណ្ដាប្រទេសអាស៊ាន និងតំបន់ពិភាក្សា ចែក​រំលែកទស្សនៈ គំនិត និងទិសដៅគោលនយោបាយសម្រាប់បណ្ដាបញ្ហាសំខាន់ៗនៃតំបន់។ វេទិកានេះនឹងផ្ដោតទៅលើខ្លឹមសារសំខាន់ចំនួន ៥ រួមមាន ការកំណត់ទស្សនវិស័យថ្មីសម្រាប់អាស៊ានអំពីការធ្វើសមាហរណកម្ម​តំបន់ ស្វែងរករូបសណ្ឋានសេដ្ឋកិច្ចថ្មី និងគ្រប់គ្រងក្នុងសករាជឌីជីថល  ស្វែងរកកម្លាំងចលករនិងរូបសណ្ឋាន​ធ្វើអាជីវកម្មថ្មីក្នុងយុគសម័យ 4.0  ជាដើម”។

តាមក្រសួងការបរទេសថា នាបច្ចុប្បន្ន ប្រធានាធិបតី នាយករដ្ឋមន្ត្រីនៃប្រទេសចំនួន ៨ បានបញ្ជាក់ថានឹងចូលរួមព្រឹត្តិការនេះ។ រួមជាមួយឧបនាយករដ្ឋមន្ដ្រីនិងរដ្ឋមន្ដ្រីក្រសួងការបរទេសមួយចំនួន និងមានតំណាងថ្នាក់​រដ្ឋមន្ត្រីប្រមាណ ៥០ នាក់ និងតំណាងសហគ្រាសជួរមុខគេនៅលើពីភពលោកចំនួន ១០០០ រូប។

អនុរដ្ឋមន្រ្តីការបរទេស Bui Thanh Son បានអះអាងថា នេះគឺជាព្រឹត្តិការណ៍កិច្ចការបរទេសសំខាន់បំផុតរបស់​វៀតណាមក្នុង ឆ្នាំ២០១៨៖

“នៅក្នុងសន្និសីទលើកនេះ វៀតណាមបានចូលរួមយ៉ាងសកម្មជាមួយ WEF។ តាមរយៈការទទួលរៀបចំសន្និសីទនេះ វៀតណាមមានគោលបំណងចង់រួមវិភាគទានដោយមានការទទួលខុសត្រូវជាមួយសហគមន៍អន្តរជាតិ ចែក​រំលែកនិងរៀនសូត្របទពិសោធន៍ ដើម្បីរៀបចំល្អបំផុតមុនពេលបដិវត្តន៍ 4.0 នេះ។ WEF-ASEAN អាស៊ានឆ្នាំ 2018 ក៏បានផ្សព្វផ្សាយរូបភាពអាស៊ានមួយសាមគ្គីភាព និងវិបុលភាព”។

វាយតម្លៃខ្ពស់ចំពោះកិច្ចការត្រៀមរៀបចំរបស់វៀតណាមនោះ លោក Jutin Wood នាយកវេទិកាសេដ្ឋកិច្ចពិភព​លោក​តំបន់អាស៊ីប៉ាស៊ីហ្វិកបានអះអាងថា នេះគឺជាឱកាសរបស់អាស៊ាន ជាពិសេសគឺចំពោះវៀតណាម ក្នុងការទាក់ទាញទុនវិនិយោគ កិច្ចសហប្រតិបត្តិការ ធ្វើអាជីវកម្មជាមួយដៃគួអន្តរជាតិ។

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ