29/12/2018 08:23 GMT+7 Email Print Like 0

សន្និសីទអនឡាញទូទាំងប្រទេសដើម្បីអនុវត្តន៍ភារកិច្ចរបស់រដ្ឋសភា

 នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០១៨ រដ្ឋាភិបាលវៀតណាមបានរៀបចំសន្និសីទអនឡាញ ទូទាំងប្រទេស​ដើម្បី​អនុវត្តន៍​សេចក្តី​សម្រេច​ចិត្ត របស់​រដ្ឋសភា​នីតិកាលទី ១៤ ស្តីពីភារ​កិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​នៅឆ្នាំ​២០១៩ ។ 
 
នាយក​រដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីនៃសន្និសីទ។ ចូលរួម​សន្និសីទ​រួមមាន​អគ្គលេខាបក្ស​ ប្រធានរដ្ឋ លោក Nguyen ​Phu Trong ប្រធានរដ្ឋសភាលោក​ស្រី Nguyen Thi Kim Ngan  រួមទាំងថ្នាក់​ដឹកនាំ​ក្រសួង  ស្ថាប័នមួយចំនួន​នៅទីក្រុងហាណូយ ថ្នាក់ដឹកនាំខេត្តក្រុង ចំនួន​៦៣ ទូទាំង​ប្រទេស​ផង​ដែរ​។
 
អញ្ជើញថ្លែងមតិ​បើកសន្និសីទ នាយករដ្ឋ​មន្ត្រីវៀតណាម លោក  Nguyen Xuan Phuc បានសង្កត់ធ្ងន់​ថា​ ឆ្នាំ ២០១៩​ គឺជា​ឆ្នាំនៃការត្រៀមរៀបចំ​សម្រាប់មហាសន្និបាត​បក្សគ្រប់ជាន់ថ្នាក់ ដើម្បីឈាន​ទៅមហាសន្និបាត​បក្សទូ​ទាំង​ប្រទេសលើក​ទី​១៣​ របស់​បក្ស។
 
នាយករដ្ឋមន្ត្រីបាន​លើកឡើងថា រាល់ជោគជ័យដែលរដ្ឋាភិបាល​សម្រេចបាន តាំងពីដើមអាណត្តិ​ រហូតមក​ដល់​​ឥឡូ​វ​នេះ គឺជាលទ្ធផលនៃការដឹកនាំយ៉ាងជ្រាលជ្រៅ និ​​ង​ម៉ឹងមាត់របស់គណៈកម្មា​ធិការ​ប្រតិបត្តិមជ្ឈិម​​​ដឹក​​នាំ​​ដោយអគ្គលេ​ខា​បក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong រួមទាំងការស្រុះ​ចិត្តគំនិតរ​បស់រដ្ឋសភា​ និង​ការ​​គាំទ្ររបស់ប្រព័ន្ធ​នយោបាយ​ទាំងមូល​ក៏ដូច​ជាកិច្ច​ខិតខំប្រឹង​ប្រែង​របស់​ខេត្ត​និង​ទីក្រុង​នានា​ទូទាំង​ប្រទេស​ទៀត​ផង។
 
នាយក​រដ្ឋមន្ត្រីបានថ្លែងថា សេចក្តីសម្រេចចិត្តរបស់មជ្ឈិមស្តីពីសេដ្ឋកិច្ចឯកជន កំពុង​បាន​ឈាន​ចូល​ក្នុង​ជីវភាព​រស់នៅប្រចាំថ្ងៃ។ នាយករដ្ឋមន្ត្រីក៏​បានសង្កត់ធ្ងន់ទៅលើជំនឿជាក់កាន់តែកើនឡើ​ងនិងជ្រាលជ្រៅ របស់ប្រជាជន​លើការដឹកនាំរបស់បក្ស លើការប្តេ​ជ្ញារបស់រដ្ឋសភានិងរដ្ឋាភិបាល​ ក្នុង​ការដោះស្រាយ​រាល់បញ្ហា​របស់​ប្រទេស​ជាតិ​។ ជាក់ស្តែងគឺ ពីការប្រឆាំងអំពើពុក​រលួយដល់បញ្ហាការពារបរិស្ថាន ​កសិកម្ម កសិករ ​ជន បទ តំបន់​ព្រៃភ្នំនិងក្រុមជនជាតិភាគតិចផង​ដែរ។ គោលនយោបាយ សេចក្តីសម្រេចរ​បស់បក្ស រប​ស់រដ្ឋសភា ទាំងអស់ សុទ្ធតែបាន​រដ្ឋា​ភិបាលអនុវត្តយ៉ាងតឹងរ៉ឹង​ និ​ងសម្រេចបាននូវលទ្ធ​ផលគួរឲ្យកត់​សម្គាល់។

លទ្ធផលនីមួយៗគឺជាកិច្ចខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់ប្រ ព័ន្ធនយោ បាយទាំងមូល ក្រោម​ការដឹក​នាំ​របស់​បក្ស ជាពិសេសសហ គមន៍ពាណិជ្ជកម្មនិ​ងប្រជាជនទាំងមូល​ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ