08/07/2017 15:19 GMT+7 Email Print Like 0

សន្និសីទអនុវត្តផែនការសកម្មភាពជាតិសំដៅអនុវត្តរបៀបវារៈ២០៣០

នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ក្រសួងផែនការនិងវិនិយោគវៀតណាមបានរៀបចំសន្និសីទអនុវត្តផែនការសកម្មភាពជាតិ សំដៅអនុវត្តរបៀបវារៈ២០៣០ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ 


ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam (រូបថតៈ VOV ) 

ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam អញ្ជើញជាអធិបតីសន្និសីទនេះ។ ផែនការសកម្មភាពពោលខាងលើនេះ ទើបនឹងបាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលអនុម័តផ្សព្វផ្សាយនាខែឧសភា ឆ្នាំ​២០១៧​ ដោយមានគោលដៅរួមចំនួន១៧និងគោលដៅជាក់ស្តែងចំនួន ១១៥។ ភារកិច្ចជាក់ស្តែងត្រូវបាន​ចែក​ជា ២ ដំណាក់កាលគឺដំណាក់កាល២០១៧-២០២០ និងដំណាក់កាល ២០២១- ២០៣០។

នៅក្នុងសន្និសីទនេះ តំណាងចូលរួមបានលើកត្រដែតនូវឧបសគ្គនិងការប្រឈមមុខជាច្រើនក្នុងការអនុវត្តកម្មវិធីសកម្មភាពដើម្បីការអភិវឌ្ឍន៍និរន្តរភាពសម្រាប់ក្រសួងស្ថាប័ននានា។ ទន្ទឹមនឹងការប្រមូលផ្តុំប្រភពកម្លាំង​ក្នុងប្រទេស ដើម្បីអនុវត្តរបៀបវារៈ២០៣០ វៀតណាមត្រូវការជួយឧបត្ថម្ភរបស់សហគមន៍អន្តរជាតិ អំពីការលើកកំពស់សមត្ថភាព យន្តការក៏ដូចជាប្រភពហិរញ្ញវត្ថុ ជាពិសេសគឺរាល់គោលដៅទាក់ទិនដល់វិសមភាព​នៃប្រាក់ចំណូលនិងលក្ខណៈរស់នៅ បង្កើតការងារ ធ្វើអភិវឌ្ឍន៍សេដ្ឋកិច្ចនិងបរិស្ថានប្រកបដោយនិរន្តរភាព​៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ