24/02/2017 10:22 GMT+7 Email Print Like 0

សន្និសីទអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលរងធនាគរកណ្ដាល APEC ឆ្នាំ ២០១៧


សន្និសីទអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលរងធនាគរកណ្ដាល APEC ឆ្នាំ ២០១៧ (VNA)

សន្និសីទថ្នាក់​អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលរង ធនាគារ​កណ្ដាល APEC ឆ្នាំ​២០១៧ បានបើកជាផ្លូវការ នាព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ​ទីក្រុង​Nha Trang ខេត្ត Khanh Hoa (ភាគកណ្ដាលវៀតណាម) ដោយ​មាន ការចូលរួម​របស់​​តំណាងចំនួន​១៥០ ​រូបនៃខឿន​សេដ្ឋកិច្ចជាសមាជិករបស់ APEC ចំនួន​ ២១ រួម​ជាមួយ​តំណាងនានា របស់មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) និងធនា​គារ​​អភិវឌ្ឍន៍ទ្វីបអាស៊ី (ADB)។ ថ្លែង​មតិ​នៅ​ពិធី​បើក អនុរដ្ឋមន្ត្រីក្រសួង​ហិរញ្ញ​វត្ថុវៀត​ណាម លោក Tran Xuan Ha បានសង្កត់ធ្ងន់ថា៖
 
 «ដំណើរសហប្រតិបត្តិការក្នុងក្របខ័ណ្ឌឆ្នាំ APEC ២០១៧ ច្បាមជាប់តាម​​ខ្លឹម​​សារជាតិ ព្រមទាំង បន្ត​អនុវត្ត​ផែន​​ការ​ធ្វើសកម្មភាព Cebu ដោយ​ឈរ​លើការ សន្និដ្ឋាននៃសន្និសីទរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លើកទី ២៣ ។ ក្នុង​រយៈ​ពេល​២ ថ្ងៃ​អង្គសន្និសីទ​នឹង​ពិភាក្សា​ និងវាយតំលៃស្ថានភាពយថា​ទស្សន៍សេដ្ឋកិច្ច ក្នុង​តំបន់និង លើពិភព​លោក  ស្វែងរកឱកាសនិងដោះស្រាយការលំបាកសាកល្បង​ ពីនោះ មានវិធាន​ការសហប្រតិបត្តិការ​ជាក់ស្តែង​ប្រកប​​ដោយ​ប្រសិទ្ធភាព​សំដៅកាត់ បន្ថយគ្រោះអាសន្ន អភិវឌ្ឍន៍និរន្តរភាពនិងពូនជ្រុំសំរាប់​អនាគត​ល្អ​ប្រសើរ​មួយ៕»

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ