19/08/2018 10:18 GMT+7 Email Print Like 0

សន្និសីទស្ដីពីការតភ្ជាប់កសិផលរវាងខេត្តក្រុងព្រំដែនវៀតណាម-ចិន

 សន្និសីទ​ស្ដីពីការតភ្ជាប់កសិផលរវាងខេត្តក្រុងព្រំដែននានារបស់វៀតណាមនិងចិន បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៨ ខែ​សីហា នៅទីក្រុង Lang Son ភាគខាង ជើងវៀតណាម។ សន្និសីទ​នេះ​គឺសំដៅ​ផ្គត់​ផ្គង់​ព័ត៌​មានស្ដីពី​ស្ថាន​ភាព​​ពាណិជ្ជកម្ម កសិផលរវាងប្រទេសទាំងពីរ ព្រ​មទាំងដោះស្រាយការលំបាក ​ការជំពាក់​ជំពិន របស់​សហគ្រាស​នៃភាគី​​ទាំងពីរក្នុងការនាំចេញនាំ​ចូលកសិផ​លផងដែរ។
 
នៅ​សន្និ​សីទ លោក Ly Vinh Quang អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lang Son បានអះអាងថា៖ “ខេត្ត Lang Son សន្យាថា នឹងជានិច្ចកាលរួមដំណើរជាមួយសហគ្រាស កំណត់ទិសដៅ ជួយឧបត្ថម្ភដល់សហគ្រាស ដើម្បីប​ន្ធូរបន្ថយការលំបាក​សាកល្បង។ ព្រមទាំង​អនុវត្តន៍​យ៉ាង​ខ្លាំង​ក្លានិង​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវដំណោះ​ស្រាយដ៏​ សមស្រប ដើម្បីបង្កភាពងាយស្រួលបំផុតសម្រាប់សហគ្រា​សនៃភាគីទាំង​ពីរ”។
 
នៅសន្និសីទ​នេះ បណ្ដាអង្គភាពនិងសហគ្រាសនៃភាគី​ទាំងពីរបានចុះ ហត្ថលេខា​លើអនុស្សរណៈយោគយល់គ្នាសំ​ដៅបើក​ចេញឱកា​សសហប្រតិបតិ្ត ការរវាងអ្នកផលិត សហគ្រាស​និងអ្នកប្រើប្រាស់នៃប្រទេសទាំងពីរ៕

 

តា​ម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ