29/10/2014 09:55 GMT+7 Email Print Like 0

សន្និសីទស្តីអំពីសហប្រតិបត្តិការបង្កាប្រឆាំងនឹងបទល្មើស រវាងវៀតណាមនិងចិនលើកទី ៤


សន្និសីទស្តីអំពីសហប្រតិបត្តិការបង្កាប្រឆាំងនឹងបទល្មើសរវាងវៀតណាមនិងចិនលើកទី ៤
(Image: qdnd.vn)

នារសៀល ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៤ សន្និសីទស្តីអំពីកិច្ចសហប្រតិបត្តិការបង្កាប្រឆាំង នឹង​បទ​ល្មើស​រវាង​វៀត​ណាម និងចិនលើកទី ៤ បានប្រព្រឹត្តទៅនៅរដ្ឋធានី​ប៉េកាំងរបស់​ចិន​ ក្រោម​ការធ្វើ​អធិបតី​ភាព​​របស់រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ឧត្តមសេនីយ៍ឯក Tran Dai Quang និង​សមភាគី​ចិន​ លោក Guo Qingkun។ ថ្លែងមតិនៅសន្និសីទរដ្ឋមន្ត្រីនគរបាលទាំង ២ រូបបានអះអាងថា៖ ការ​អភិវឌ្ឍន៍ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាល​នៃប្រទេស​ទាំង​ ២ វៀត​ណាម​និងចិន នាពេលកន្លងមកបានរួមចំណែកធានាសន្តិសុខ​សណ្តាប់​ធ្នាប់​នៃប្រទេសនិមួយៗ ហើយជំរុញទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ លើគ្រប់​វិស័យ​​​រវាងវៀតណាម ​និង​ចិន​។សន្និសីទបានឯកភាពបន្តអនុវត្តកិច្ចសហប្រតិបត្តិការ លើ​វិស័យ​អនុវត្ត​ច្បាប់​ការបង្កា​ប្រឆាំង​នឹងបទល្មើស មានការចាត់តាំងឆ្លងព្រំដែនភេវរកម្មជាដើម។ ទន្ទឹមនឹង នោះ ភាគីទាំង ២​ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការបណ្តុះបណ្ដាល​ហ្វឹកហាត់និង​ជួយឧបត្ថម្ភ​ជា​គ្រឿង​សម្ភារៈ​បច្ចេកទេស​ លើវិស័យបង្កប្រឆាំងនឹងបទល្មើសព្រហ្មទណ្ឌ។ល។ មុននោះ រដ្ឋមន្ត្រី​ក្រសួង​នគរ​បាល​នៃប្រទេសទាំង ២ បានដំណើរការចរចារ៕

តាមVOV5-វិទ្យុសម្លេង​វៀត​ណាម

បណ្តាព័ត៌មានបានផ្សាយ