04/11/2016 10:22 GMT+7 Email Print Like 0

សន្និសីទសេដ្ឋកិច្ចការបទេស២០១៦៖ឆ្ពោះទៅការរក្សាល្បឿនកំណើនសមស្រប


តំណាងចូលរួមវេទិកាផ្លាស់ប្តូរយោបល់នៅខាងក្រៅសន្និសីទ​(រូបថតៈ qdnd)

សន្និសីទសេដ្ឋកិច្ចការបរទេស២០១៦ (Viet Nam Summit 2016) ដោយក្រសួងការបទេសវៀតណាមសហការជាមួយទស្សនាវដ្តី The Economist (អង់គ្លេស)រៀបចំឡើងក្រោមប្រធានបទ “ទៅមុខយ៉ាងរលូន” បានបើកនាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងហូជីមិញភាគខាងត្បូងវៀតណាម។ ថ្លែងមតិនៅសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh  Minh បានឲ្យដឹងថា បច្ចុប្បន្នវិស័យកសិកម្មនៅវៀតណាមត្រូវប្រើប្រាស់ពលករចំនួន ៧០% ។ វៀតណាមមានបំណងកាត់បន្ថយអត្រានេះចុះនៅត្រឹម​​ ៤០% នាពេលខាងមុខតាមរយៈការអភិវឌ្ឍន៍កសិកម្ម បច្ចេកវិទ្យាខ្ពស់។​ក្នុងនោះ ដំណោះស្រាយលោតផ្លោះ​គឺ​​ប្រមូលផ្តុំលើការបណ្តុះបណ្តាលប្រ ភពធនធានមនុស្សមានគុណភាពខ្ពស់។​លោក Pham Binh Minh  បានសង្កត់​ធ្ងន់ថា៖

“ការអភិវឌ្ឍន៍ប្រភពធនធានមនុស្សមានសមត្ថភាពខ្ពស់នាពេលខាងមុខគឺប្រមូលផ្តុំលើកកំពស់គុណភាព​ការ​​​បណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបើកទូលាយមុខរបរ ។ ផ្លាស់ប្តូរថ្មីវិស័យអប់រំគឺជាការផ្លាស់ប្តូរលើគ្រប់ជ្រុងជ្រោយនិងហ្មត់ចត់”។

នៅក្នុងសន្និសីទ​នេះ​​ តំណាងចូលរួមបានផ្តោតសំខាន់ពិភាគ្សាលើបញ្ហាជម្រុញ  កំណើនសេដ្ឋកិច្ចវៀតណាមក្នុងបរិបទ​សេដ្ឋកិច្ចសកលលោក៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ