01/09/2020 13:43 GMT+7 Email Print Like 0

សន្និសីទសារព័ត៌មានស្តីពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី ៥២ និងសន្និសីទដែលពាក់ព័ន្ធនានា

នាព្រឹកថ្ងៃទី ៣០ ខែសីហានៅ ទីក្រុងហាណូយរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានអញ្ជើញធ្វើអធិតបីក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៥២ និងសន្និសីទពាក់ព័ន្ធនានាផ្សេងទៀត (AEM-52) ដែលត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០២០ ។
 

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh (រូបថត៖congthuong.vn)


លោក Tran Tuan Anh បានមានប្រសាសន៍ថាលទ្ធផលសំខាន់បំផុតដែលទទួលបាននៅក្នុងកិច្ចប្រជុំ AEM-52 លើកនេះសម្រាប់ប្រទេសវៀតណាម គឺការដែលរដ្ឋមន្រ្តីទាំងអស់បានឯកភាពគ្នាបន្តជំរុញការអនុវត្តនូវគំនិតផ្តួចផ្តើមនិងអាទិភាពសម្រាប់វិស័យសេដ្ឋកិច្ចដែលឡើកឡើងដោយប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០។ គំនិតផ្តួចផ្តើមចំនួនពីរត្រូវបានបញ្ចប់រួមមានគំនិតផ្តួចផ្តើមស្តីពី “សន្ទស្សន៍សមាហរណកម្មឌីជីថលអាស៊ាន” និង“ ឯកសារយោងស្តីពីការតភ្ជាប់មជ្ឈមណ្ឌលប្រកបដោយភាពច្នៃប្រឌិតអាស៊ាន” ។ រីឯគំនិតផ្តួចផ្តើមចំនួន ១១ ដែលនៅសល់វិញគឺកំពុងត្រូវបានអនុវត្តដោយអាស៊ានយោងតាមដំណើរការដែលរំពឹង ថា នឹងបញ្ចប់នៅចុងឆ្នាំនេះផងដែរ។

ទន្ទឹមនឹងនេះដែរ រដ្ឋមន្រ្តីទាំងឡាយក៏បានពិភាក្សាពីការតំរង់ទិសដើម្បីបង្កើតផែនការមេនៃការស្តារសេដ្ឋកិច្ចអាស៊ានឡើងវិញសម្រាប់ រយៈពេលក្រោយវិបត្តិន៍ជំងឺ Covid-19 ផងដែរ។

នៅក្នុងបណ្តាសកម្មភាពនៃក្របខ័ណ្ឌកិច្ចប្រជុំ AEM លើកទី ៥២ នេះ “ផែនការសកម្មភាពអាស៊ានបូក ៣ ស្តីពីការកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចនៃការរីករាលដាលនៃជំងឺ Covid-19” និង“ គំនិតផ្តួចផ្តើមរួមរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចអាស៊ាន និងកូរ៉េខាតត្បូងស្តីពីការជម្រុញការតភ្ជាប់សេដ្ឋកិច្ចដើម្បីឆ្លើយតបនឹងជំងឺ Covid-19» ក៏ត្រូវបានអនុម័តដោយរដ្ឋមន្រ្តីសេដ្ឋកិច្ចនៃបណ្តាប្រទេសជាសមាជិកផងដែរ។

លើកពីនេះទៀតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Tran Tuan Anh ក៏បានបញ្ជាក់ផងដែរ ថាវៀតណាមបាននិងកំពុងអនុវត្តឲ្យបានល្អនូវស្មារតី“ភាពស្អិតរមួតនិងការឆ្លើយតបរបស់អាស៊ាន ”ក្នុងឆ្នាំ ២០២០ ហើយទទួលបានការកត់ត្រានិងគាំទ្រពីបណ្តាប្រទេសសមាជិកអាស៊ានក៏ដូចជាបណ្តាប្រទេសជាដៃគូក្រៅប្លុកនេះផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ