01/01/2015 16:24 GMT+7 Email Print Like 0

សន្និសីទសារព័ត៏មានវៀតណាមទូទាំងប្រទេសលាតត្រដាងអនុវត្តភារកិច្ចឆ្នាំ២០១៥

នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៤ នៅរដ្ឋធានីហាណូយ គណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹម ក្រសួង​ព័ត៏មាន​​និង​ផ្សព្វផ្សាយ សមាគមអ្នកកាសែតវៀតណាម បានសហការរៀបចំសន្និសីទ​សារព័ត៏​មាន​ទូទាំង​ប្រទេស​អំពីការលាតត្រដាងអនុវត្តភារកិច្ចឆ្នាំ២០១៥។ ថ្លែងមតិនៅទីនេះ លោក Le Hong Anh សមាជិក​អចិន្ត្រៃ​គណៈលេខាបានសង្កត់ធ្ងន់ថា៖​​ក្នុងឆ្នាំ ២០១៥ ការងារសារព័ត៏មានបន្តឃោសនាការ​អនុវត្តសេចក្ដី​សំ​រេច​ចិត្ត​ទី១១របស់បក្សនិងសេចក្ដីសំរេចចិត្តនិងសារាចរណ៍ផ្សេងៗទៀតស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជាការអនុវត្តសេចក្ដីសំរេចចិត្តមជ្ឈឹមទី៤របស់បក្សនិងសារាចរណ៍រលេខ៣របស់ការិយាល័យ​នយោបាយ​​ស្ដីពីការរៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញ។

“ផ្នែកសារព័ត៏មានត្រូវជំរុញខ្លាំងការឃោសនា បង្កើតបរិយាកាសសប្បាយក្នុងបក្សទាំងមូលប្រជាជន​ទាំង​មូល​ កងទ័ពទាំងមូល ចូលក្នុងមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ឆ្ពោះទៅមហាសន្និបាតបក្សទូទាំង​ប្រទេស​លើក​ទី១២។ ក្នុងនោះផ្ដោតសំខាន់ទៅលើការប្រមូលផ្ដុំមតិរួមចំណែករបស់កម្មាភិបាលជាបក្ខជន និង​ប្រជាជន​ចំពោះពង្រាងឯកសារនានានៃមហាសន្និបាតបក្សលើកនេះ។​ ទន្ទឹមនឹងនោះ​ឃោសនា​ចលនា​ប្រឡង​ប្រណាំងស្នេហារជាតិរបស់ប្រជាជនដែលឆ្ពោះទៅមហាសន្និបាត ព្រមទាំង​ម្ចាស់​ការ​តស៊ូប្រឆាំង​រាល់​ល្បិច​កលខុសឆ្គង ជាពិសេសគឺព័ត៏មាននៅលើបណ្ដាញអ៊ីនធឺណែត”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ