27/06/2015 09:50 GMT+7 Email Print Like 0

សន្និសីទសហប្រតិបត្តិការសន្តិសុខនិងបង្កាប្រឆាំងបទល្មើសវៀតណាម-ឡាវ


សន្និសីទសហប្រតិបត្តិការសន្តិសុខនិងបង្កាប្រឆាំងបទល្មើសវៀតណាម-ឡាវ (VNP)

នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០១៥ នៅរដ្ឋធានីវៀងច័ន្ទ​ឡាវ សន្និសីទ​សហប្រតិ​បត្តិការ​សន្តិសុខ​និងបង្កា​ប្រឆាំង​បទ​ល្មើស វៀតណាម-ឡាវលើកទី៦ បានបើក​ក្រោមអធិបតី​ភាព​របស់​ឧត្តមសេនីយ៍​ឯក To Lam អនុ​រដ្ឋមន្ត្រ​ក្រសួង​នគរបាល​វៀតណាម និងឧត្តមសេនីយ៍​ត្រី Kongthong Phongvichith អនុរដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​ឡាវ។ សន្និសីទ​លើកនេះ​ បានប្រមូលផ្ដុំវាយ​តំលៃស្ថានភាព​រក្សាសន្តិសុខ និង​សណ្ដាប់​ធ្នាប់សង្គម​របស់​ប្រទេស​នីមួយៗ​វាយតំលៃ​លទ្ធផល​រៀបចំ​ អនុវត្តខ្លឹម​សារ​ស្មារតីអនុស្សារណៈ​យោគយល់​គ្នារវាង​អគ្គស្នងការ​សន្តិសុខ​ទាំងពីរ​និង​អគ្គស្នង​ការ​ប៉ូលីស​ទាំងពីរ ក្នុងឆ្នាំកន្លងទៅពិភាក្សា​ អំពីវិធានការបង្កាប្រឆាំងបទ​ល្មើសឆ្លង​ដែន​ដែលទាក់​ទិន​ដល់ប្រទេស​ទាំងពីរ ទន្ទឹម​នឹងនោះពិភាក្សា​ អំពីផែនការសហ​ប្រតិបត្តិ​ការ ក្នុងឆ្នាំខាងមុខ។

ថ្លែងមតិនៅសន្និសីទនេះ លោក To Lam បានស្នើ​កំលាំងន​គរបាលប៉ូលីស​ នៃ​ប្រទេស​ទាំងពីរ​ត្រូវ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ ជួយឧបត្ថម្ភគ្នា​ទៅវិញទៅ​មក។

​រីឯឧត្តមសេនីយ៍​ត្រី Kongthong បានជឿជាក់​ថាការជួប​សន្ទនា លើកនេះមិន​ត្រឹម​តែ​ជួយ​រឹតបន្តឹង​ទំនាក់​ទំនង​សហប្រតិបត្តិ​ការ រវាងកំលាំង​នគរបាល នៃប្រទេសទាំងពីរ​ប៉ុណ្ណោះទេ ថែម​ទាំង​រួមចំណែក​ពូនជ្រុំ​ឲ្យទំនាក់​ទំនង​មិត្ត​ភាព​សាមគ្គីភាព​ពិសេស និង​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្សទាំងពីរ​រដ្ឋទាំង​ពីរ ប្រជា​ជន​នៃ​ប្រទេស​ទាំង​ពីរវៀតណាម-ឡាវ​ទៀត​ផង៕

 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ