17/09/2016 07:55 GMT+7 Email Print Like 0

សន្និសីទសហប្រតិបតិ្តការរវាងបណ្ដាតំបន់វៀតណាម-បារាំងអនុម័តលើសេចក្ដី ថ្លែងការណ៍រួម


ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីអំពីការបង្កើតបរិយាកាសបារាំងនៅមហាវិទ្យាល័យ Can Tho (រូបថត៖tuoitre.vn)

នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ​២០១៦ សន្និសីទសហប្រតិបតិ្តការរវាងបណ្ដាតំបន់​វៀតណាម​-បារាំង​លើកទី​១០​នៅទីក្រុង Can Tho ​ភាគខាង​ត្បូងវៀត​ណាម បាន​បិទ​បញ្ចប់​ដោយ​អនុម័ត​លើសេចក្ដី​ថ្លែងការណ៍​រួម​និង​ចុះហត្ថលេខា​លើ​អនុស្សណៈ​​យោគយល់​សហប្រតិបតិ្ត​ការ​ចំនួន​៥។ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅវៀត​ណាម​ លោក Jean Noel Poirier បាន​វាយតំ​លៃខ្ពស់​ចំពោះការ​ផ្សាភ្ជាប់​សន្និសីទ​លើក នេះ​ជាមួយ​ព្រឹត្តិការណ៍​វប្បធម៌ សិល្បៈ​ដូច​ជាកម្ម​វិធី​ជួប​ប្រាស្រ័យ​សិល្បៈវៀត​ណាម - ​បារាំង​ពិព័រណ៍​សៀវភៅ កម្ម​វិធីជួប​ប្រាស្រ័យ​ចំណី​អាហារវៀត​ណាម - បារាំងជា​ដើម។ លោក​មានគោល​បំណង​ថា ក្រោយ​ពីសន្និសីទ​លើក​នេះ ការ​វិនិ​យោគរបស់​បារាំង​ចូល​ក្នុង​ខេត្ត​ក្រុង​នៅ​វៀត​ណាម​​ នឹង​​កាន់តែច្រើន​ឡើង​ពីមួយ​ថ្ងៃទៅ​​មួយថ្ងៃ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ