29/03/2015 12:43 GMT+7 Email Print Like 0

សន្និសីទសមាជិការសភា IPU – 132


សន្និសីទសមាជិការសភា IPU – 132 (Image: VOV)

នាព្រឹកថ្ងៃទី២៨​ខែមិនាឆ្នាំ២០១៥ ចាប់ផ្តើមថ្ងៃធ្វើការ​ជាផ្លូវការដំបូង នៃមហា​សន្និបាត​សហភាព​អន្តរស​ភាពិភ​ពលោ​ក លើក​ទី១៣២​(IPU – 132) និង​សន្និសីទ​សមាជិកាសភាលើកទី​២១។ សមាជិក​ការិយា​ល័យ​នយោ​បាយ​ និងជា​អនុប្រ​ធានរដ្ឋ​​សភាវៀតណាម លោកស្រី​ Nguyen Thi Kim Ngan ត្រូវបានជ្រើស​តាំងធ្វើជាប្រធាន សន្និសីទ​សមាជិកា ​សភាលើកទី ២១។ ថ្លែងមតិនៅ​ទីនេះ ប្រធានរដ្ឋសភាវៀត​ណាម ​លោក Nguyen Sinh Hung បាន​ឲ្យដឹ​ងថា៖ សន្និសីទ​លើកនេះ គឺជាឱកាសរំលឹកឡើង​វិញសមិទ្ធិផល ដែលទទួលបាន បណ្ដា​ការួម​វិភាគ​ទានដ៏សែនសំខាន់របស់សមាជិកា​ សភា​ក្នុង​យន្ត​ការ​សន្និ​សីទ​សមាជិ​កា សភារ​ក្នុង​សហភាព​អន្តរស​ភាពិភ​ពលោក។ ​លោក Nguyen Sinh Hung បានអះអាងថា៖ សមភាពភេទនិងការប្រគល់សិទ្ធិសំរាប់ នារី​ជានិ​ច្ច​កាល​ គឺជាគោលនយោបាយមុន ក៏ដូចជាក្រោយរបស់វៀតណាមរហូតមក​ដល់ពេលនេះ។ រដ្ឋធ​ម្មនុ​ញ្ញ​របស់​​វៀតណាម និងច្បាប់សមភាពភេទបានទទួលស្គាល់​សិទ្ធិ​សមភាពភេទ លើគ្រប់វិស័យ។ អាត្រា​នារី​ចូល​រួម​រដ្ឋសភានៅ​វៀតណាម ក្នុង៤​អាណត្តិចុងក្រោយនេះ​ទទួលបាន​២៥%។ រដ្ឋសភា​វៀត​ណាម​បាន​មាន​កា​រ​រួម​​ចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុសមភាពភេទរបស់​វៀតណាម ក៏ដូចជា​គោលដៅ​សមភាព​ភេទ​នៃមហា​សន្និបាតសហភាពអន្តរសភាពិភ​ពលោក។ ប្រធាន IPU Saber​ Chowhury បានសង្កត់ធ្ងន់ថា៖ “សម​ភាព​​ភេទ​​គឺជាបញ្ហាអាទិភាពជួរ​មុខនៅ​IPU​132។ ឆ្នាំ​២០១៥ គឺជាឆ្នាំរំលឹកខួប​អនុស្សារវរីយ៍លើកទី​៣០ នៃ​កិច្ច​ប្រជុំ​នៃ​សមា​ជិកាសភា។ យើងខ្ញុំមានគោល​បំណង​ថា៖ អាត្រា​នារីចូល​រួមរដ្ឋស​ភានិង​ជីវភាព​រស់​នៅ​ខាង​​នយោ​បាយ នឹង​មានការកើន​ឡើងថែមទៀត។ ខ្ញុំគិតថា៖ បណ្ដា​របៀប​វារៈ​ជំរុញ​សមភាព​ភេទ​នៅ​សន្និ​សីទ​​លើក​​នេះ នឹង​បន្ត​ជំរុញ​យ៉ាងខ្លាំងថែមទៀត បណ្ដាគោលដៅសមភាពភេទ៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ