06/05/2016 10:00 GMT+7 Email Print Like 0

សន្និសីទសន្ទនាមន្ត្រីការពារជាតិនៃវេទិកាតំបន់អាស៊ាន


សន្និសីទសន្ទនាមន្ត្រីការពារជាតិនៃវេទិកាតំបន់អាស៊ាន

សន្និសីទសន្ទនាមន្ត្រី​ការពារជាតិនៃវេទិកាតំបន់អាស៊ាន (ARF-DOD) ត្រូវបានប្រារព្វឡើងជាផ្លូវការនាថ្ងៃ​ទី៥ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុង Luang Prabang (ប្រទេសឡាវ)  ដោយមានការចូលរួមរបស់អ្នកដំណាង​ក្រសួងការពារជាតិនៃប្រទេសអាស៊ានទាំង ១០  និងប្រទេសដៃគូនានារបស់អាស៊ាន រួមមាន៖​ អូស្ត្រាលី​ ចិន​ ឥណ្ឌា​ ជប៉ុន រុស្ស៊ីនិងអាមេរិក។ គណៈប្រតិភូវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ត្រី Vu Tien Trong ប្រធាន
វិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិអំពីកិច្ចការពារជាតិ ក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញចូលរួមសន្និសីទលើកនេះ។          ដោយប្រធានបទ៖ ជំរុញសន្តិភាព និងសន្តិសុខតាមរយៈជំនួបសន្ទនា និងកិច្ច​សហប្រតិបត្តិការក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វីក មន្ត្រីការពារជាតិនៃបណ្ដាប្រទេសបានសកម្មស្វែងរកកិច្ចសហប្រតិបត្តិការក្នុងតំបន់និងជាមួយប្រទេសដៃគូនានា។ ទន្ទឹមនឹងនោះ  អង្គសន្និសីទក៏បានសរអោយឃើញនូវការប្តេជ្ញាចិត្តខ្លាំងក្លាអំពីគោលដៅបង្កើនសន្តិភាព  កិច្ចសហប្រិតបត្តិការរវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន​និងប្រទេសដៃគូនានា​៕

 តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ