14/01/2016 09:40 GMT+7 Email Print Like 0

សន្និសីទវាយតំលៃលទ្ធផលនៃគំរោងការណ៍របស់ អ.ស.ប. ស្តីពីការកសាង​ជន​បទ​ថ្មី​នៅ​វៀត​ណាម​


សន្និសីទវាយតំលៃលទ្ធផលនៃគំរោងការណ៍របស់ អ.ស.ប. ស្តីពីការកសាង ជនបទថ្មីនៅវៀតណាម (Image: VNA)

នាថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៦ សន្និសីទប្រចាំឆ្នាំវាយតំលៃលទ្ធផល នៃសកម្មភាពគំរោងការណ៍​របស់ អ.ស.ប. ស្តីពី​ការ​កសាង​ជនបទថ្មី​នៅវៀត​ណាម បានប្រព្រឹត្តទៅនៅទីក្រុង Hoa Binh  ខេត្ត Hoa Binh ភាគ​ខាង​ជើង​វៀត​ណាម។ អង្គ​សន្និសីទទាំងឡាយ បានអះអាងថា៖ ទោះបីជានៅមាន​ការលំបាក​លំ​បិន​ក្តី ប៉ុន្តែ កម្មវិធី​គោល​ដៅជាតិ​ ស្តីពីការ​កសាងជនបទថ្មី​ដំណាក់កាល ២០១១-​២០១៥ នៅវៀត​ណាម​បាន​អនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ​។ ក្នុង​ឆ្នាំ ២០១៦​គំរោងការណ៍បន្តផ្តល់អាទិភាពផ្តើមឡើង​ យន្តការគោលនយោបាយ ដើម្បី​អនុវត្ត​កម្ម​វិធី​កសាង​ជន​បទ​ថ្មី​ប្រកប ដោយប្រសិទ្ធភាពថែមទៀត ជំរុញការ​តភ្ជាប់​រវាង​អ្នក​ផលិត​ជា មួយ​អ្នក​ផ្គត់​ផ្គង់​និង​អ្នក​លក់​ផលិត​ផល​ បង្កើត​ចង្វាក់​តំលៃផលិត​កសិផល សុវត្ថភាព​និងមានគុណភាព​ខ្ពស់។ គំរោងការណ៍​ «ការ​ជួយ​ឧបត្ថម្ភ​រួម​របស់​ អ.ស.ប. ចំពោះការ​កសាង​ជន​បទថ្មី» គឺជា​គំរោង​ការណ៍​ជួយ​ឧបត្ថម្ភខាង​បច្ចេក ទេស​ដោយ​មាន​ការ​ចូល​រួម​របស់​អង្គ​ការ​ចំនួន​៥ គឺ៖ FAO (អង្គការកសិកម្ម ស្បៀងអាហាររបស់ អ.ស.ប.)  UNIDO  (អង្គ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​របស់ អ.ស.ប.) UNESCO (អង្គការអប់រំ​វិទ្យាសាស្ត្រ​និង​វប្បធម៌របស់ អ.ស.ប.) IOM (អង្គការ​ទទួល​បន្ទុ​កអន្តោប្រវេសន៍​អន្តរជាតិ)​ និង UNV (កម្មវិធីស្ម័គ្រចិត្តរបស់ អ.ស.ប.)៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ