02/12/2015 09:51 GMT+7 Email Print Like 0

សន្និសីទលើកទី៧តំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងសហភាពអន្តរសភានិយាយភាសាបារាំង


លោកស្រី Tong Thi Phong អនុប្រធានរដ្ឋសភាថ្លែងមតិក្នុងសន្និសីទ

សន្និសីទលើកទី៧​នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងសហភាពអន្តរសភា​និយាយ ភាសាបារាំង (APF) បានប្រារព្ធ​ឡើង​នា​ព្រឹកថ្ងៃទី១ខែធ្នូឆ្នាំ២០១៥​ នៅទី​ក្រុងហូជីមិញ។ នៅសន្និសីទលើកនេះ តំណាងចូលរួមបានមាន​ជំនួប ពិភា​ក្សា​តុ​​មូល ស្តីពីការ “បង្កើនការចូលរួមរបស់នារីក្នុងសហភាពអន្តរសភា” និង “ការងារធ្វើសម្រាប់​និស្សិត​រៀន​ភាសា​បារាំង​បន្ទាប់​ពីបញ្ចប់ការសិក្សា និងតួនាទីរបស់ភាសាបារាំង”។ ថ្លែងមតិនៅទីនេះ លោកស្រី Tong Thi Phong អនុប្រធាន​រដ្ឋសភា​បានអះអាងថា វៀតណាមគាំទ្រយន្តការសន្ទនា តំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយបទ​ពិសោធន៍​ជាក់​ស្តែងតាមប្រធានបទ។ វៀតណាម ត្រៀមជាស្រេចធ្វើជាមិត្ត និងដៃគូមានទំនុកទុក​ចិត្តរួម​ជាមួយអង្គ​ការ​នានា ផ្លាស់​ប្តូរនូវខ្លឹមសា​ នូវការពិតជាក់ស្តែងរបស់ប្រទេស​នីមួយៗ ដើម្បីផល​ប្រយោជន៍ជាតិ និង​ដើម្បី​វឌ្ឍន៍​ភាព​សង្គម​។​

​ក្នុងឱកាសនេះដែរ លោកស្រី Tong Thi Phong បានជួបសន្ទនាទ្វេភាគី ជាមួយ​ប្រធានគណៈប្រតិភូកម្ពុជា ឡាវ វៀតណាម​ រួមជាមួយតំណាងតំបន់ អាស៊ីប៉ាស៊ីហ្វិក​របស់ OIF ទៀតផង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ