11/03/2016 10:13 GMT+7 Email Print Like 0

សន្និសីទលើកទី២​គណៈកម្មា​ធិការ​មជ្ឈឹម​បក្ស​វៀត​ណាម​តែង​តាំង​ថ្នាក់​ដឹក​នាំជាន់​ខ្ពស់​នៃស្ថាប័​ន​រដ្ឋ​

សន្និសីទលើកទី២​របស់គណៈកម្មាធិការ​មជ្ឈឹម​បក្សកុម្មុយនីស្ត​វៀត​ណាម នីតិកាលទី១២ បាន​ប្រារព្ធ​ឡើង​នាព្រឹក​ថ្ងៃទី​១០ ខែមិនា ឆ្នាំ២០១៦ នៅរដ្ឋធានីហាណូយ​ក្រោមអធិបតីភាព របស់អគ្គលេខាបក្ស​លោក Nguyen Phu Trong។ ថ្លែង​មតិបើក​សន្និ​សីទ លោក Nguyen Phu Trong បានលើកច្បាស់ថា៖ “មជ្ឈឹម​គប្បី​ប្រមូល​ផ្ដុំ​ពិភាក្សា​ដើម្បី​បញ្ចូល​ក្នុង​របៀបវារៈ នូវបញ្ហាធំសំខាន់និង​ចាំបាច់​បំផុត ដែលសមស្របទៅនឹងតួនា​ទី ភារកិច្ច​និង​សមត្ថ​កិច្ច​របស់​គណៈ​កម្មា​ធិកា​រមជ្ឈឹម។ តភ្ជាប់និងអនុវត្តន៍ដោយព្រមៗគ្នា នូវភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច​កសាង​បក្ស អភិវឌ្ឍន៍​វប្បធម៌ និងកសាងមនុស្ស សំដៅអនុវត្តន៍ប្រកប​ ដោយជោគ​ជ័យនូវ​គោលដៅ​ទូទៅ និង​ភារកិច្ច​សំខាន់​ទាំង​៦​ ក្នុងរយៈពេល៥ឆ្នាំខាងមុខដែល​មហាសន្និបាត​បក្សលើក​ទី១២​បានដាក់ចេញ”។


ទិដ្ឋភាពនៃសន្និសីទនេះ (រូបថត៖TTXVN)

ស្ដីអំពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្នុងដំណាក់កាល២០១៦-២០២០ លោក​អគ្គលេខា​បក្ស Nguyen Phu Trong បាន​ឲ្យដឹង​ថា៖ “ចំណុចថ្មីនៃសន្និសីទលើកនេះគឺនៅ​ពេល​ពិនិត្យ មើល​ផ្ដល់យោបល់អំពីការ កសាង​ផែន​កា​រ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ក្នុងរយៈពេល៥ឆ្នាំ យើងកសាងដោយព្រមៗគ្នា​នូវផែន​ការ​ហិរញ្ញ​វត្ថុ ​ក្នុង​រយៈ​ពេល​មធ្យម និង​ផែន​ការវិនិយោគ​សាធារ​ណៈ ក្នុងរយៈ​ពេល​មធ្យម សំដៅ​ផ្លាស់​ប្ដូរថ្មី​យ៉ាង​ខ្លាំង​ក្លា​ថែម​ទៀត​នូវ​ការ​ងារ​រៀប​ចំ ផែន​ការឲ្យ​សមស្រប​ទៅនឹង​យន្តការ​ទីផ្សារ ធានាតុល្យភាពរវាងចំណូលនិង ចំណាយថវិការ​ព្រមទាំង​ជំនះ​លើស្ថាន​ការណ៍​វិនិយោគសាធារណៈខ្ជះខ្ជាយ និងប្រកបដោយ​ប្រសិទ្ធិភាព​ទាប”។ ស្ដីអំពី​ការតែង​តាំង​កម្មាភិបាល​ជាតំណែងថ្នាក់​ដឹកនាំជាន់​ខ្ពស់ នៃស្ថាប័នរដ្ឋ​លោកអគ្គលេខាបក្សបាន​ឲ្យដឹង​ថា បន្ទាប់​ពីមហា​សន្និ​បាត​លើក​ទី១២ របស់បក្ស​ការិយាល័យ​នយោបាយ បានពិនិត្យមើលយ៉ាងហ្មត់ចត់នូវមូលដ្ឋានគត្តិយុត្តិ និង​មូលដ្ឋាន​ជាក់ស្ដែង​ នៃការពង្រឹងមុខតំណែងថ្នាក់ដឹកនាំស្ថាប័នរដ្ឋនានា។ នៅសន្និ​សីទ​លើក​នេះ ការិយាល័យ​នយោបាយ​នឹង​ដាក់ជូនមជ្ឈឹម នូវសេចក្ដីសំរេចស្ដីអំពី​ការតែង​តាំង​កម្មាភិបាល ​ឈរ​ឈ្មោះ​ជាមុខ​តំណែង​ប្រធាន​រដ្ឋ នាយក​រដ្ឋមន្រ្តី​រដ្ឋា​ភិបាល និងប្រធានរដ្ឋសភា៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ