15/06/2015 09:56 GMT+7 Email Print Like 0

សន្និសីទលើកទី២៥បណ្ដាប្រទេសជាសមាជិកអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ


ត្រូវបញ្ចប់ភ្លាមរាល់សកម្មភាពដែលធ្វើឲ្យផ្លាស់ប្តូរស្ថានភាពដើម (VOV)
ចាប់បីថ្ងៃទី៨ដល់១២ ខែមិថុនា ឆ្នាំ២០១៥ នៅទីស្តីការអង្គការសហប្រជាជាតិ​នៅក្រុង New York អាមេរិកបាន​ប្រព្រឹត្តទៅសន្និសីទលើកទី២៥បណ្ដាប្រទេស​ជា​សមាជិកអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ​១៩៨២​ដោយមានការចូលរួមរបស់ប្រទេសចំនួន១៣៦លើប្រទេសចំនួន ១៦៧ ​ជា​​សមាជិក​និងប្រទេសសង្កេតការណ៍។

ថ្លែងមតិនៅសន្និសីទនេះ​ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធាន​ក្រុម​ដំណាងអចិន្ត្រៃយ៍វៀតណាម នៅអង្គការសហប្រជាជាតិ ប្រធានគណៈប្រតិភូវៀត​ណាមដែលចូលរួមសន្និសីទបានសង្កត់ធ្ងន់ថា សមុទ្រខាងកើតជាដំបន់​ពោពេញទៅដោយធនធានធម្មជាតិនិងមានខ្សែផ្លូវនាវាចរណ៍ធមពំផុតលើ​ពិភពលោក ត្រូវបានការ​ពារនិងប្រើប្រាស់ប្រកបដោយនិរន្តរភាព។ វៀតណាម​ព្រួយបារម្ភអំពីបំរ៉ែបំរួលនៅសមុទ្រខាងកើត​នា​បច្ចុប្បន្ន។ ប្រធានគណៈប្រតិភូ​វៀតណាមបានសង្កត់ធ្ងន់ថា​ត្រូវបញ្ចប់ភ្លាមរាល់សកម្មភាពដែលធ្វើឲ្យផ្លាស់ប្តូរ
​ស្ថានភាពដើមបំផ្លាញ់បរិស្ថានសមុទ្រនិងធ្វើឲ្យស្មុគស្មាញបន្ថែមរាល់ជំលោះនៅសមុទ្រខាងកើត។

ប្រធានគណៈប្រតិភូវៀតណាមបានអះអាងនូវគោលជំហររបស់វៀតណាមតាមនោះរាល់ជំលោះនៅសមុទ្រខាងកើតត្រូវបានដោះស្រាយដោយសន្តិវិធីសមស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ភាគីទាក់​ទិន​នានាត្រូវអនុវត្ត​យ៉ាង​ពេញលេញរាល់កិច្ចសន្យានៃសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគី​នានា​សមុទ្រខាងកើត (DOC) និងទទួលបានក្រមប្រតិបត្តិដំបន់នៅ​សមុទ្រ​ខាង​កើត (COC) យ៉ាងឆាប់ៗ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ