05/08/2018 07:40 GMT+7 Email Print Like 0

សន្និសីទរដ្ឋមន្ត្រីសហប្រតិបត្តិការមេគង្គ-ជប៉ុនលើកទី១១

នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ក្នុងក្របខ័ណ្ឌនៃសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥១ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី សន្និសីទរដ្ឋមន្ត្រីសហប្រតិបត្តិការមេគង្គ-ជប៉ុនលើកទី ១១ បានប្រារព្ធឡើងដោយមានការចូលរួមរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងជប៉ុន។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការទេសវៀតណាម លោក Pham Binh Minh អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមក្នុងសន្និសីទ។


 បណ្ដារដ្ឋមន្រ្តីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តិការបរទេសមេគង្គ ជប៉ុន លើកទី១១ នៅសឹង្ហបុរី (រូបថត៖ VOV)

រដ្ឋមន្ដ្រីទាំងអស់បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុនបានរួមចំណែកប្រកបដោយប្រសិទ្ធភាពចំពោះការអភិវឌ្ឍនិងភាពរុងរឿងក្នុងតំបន់។ រដ្ឋមន្ត្រីនានាបានឯកភាពលើអាទិភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុននាពេលខាងមុខដូចជាការតភ្ជាប់មនុស្សនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។  អង្គប្រជុំបានព្រមព្រៀងពង្រឹងការតភ្ជាប់អនុតំបន់តាមរយៈការអភិវឌ្ឍ "ហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាព" ស្របតាមតម្រូវការអភិវឌ្ឍន៍នៃបណ្តាប្រទេសនៅតាមទន្លេមេគង្គ។ ទន្ទឹមនឹងនេះ ក៏មានការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យឧស្សាហកម្ម សុខភាពនិងការបណ្តុះបណ្តាល។

ថ្លែងក្នុងជំនួបនេះ ឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានស្នើរឱ្យមានកិច្ចសហប្រតិបត្តិការចំនួន ៣ ក្នុងពេលខាងមុខនេះ គឺបង្កើនការគាំទ្រដល់បណ្ដាប្រទេសនៅតាមទន្លេមេគង្គ អភិវឌ្ឍន៍បណ្តាញដឹកជញ្ជូនពហុវិធីនិងប្រព័ន្ធ logistics តភ្ជាប់ខេត្ត / ក្រុងនៅក្នុងអនុតំបន់។ លើកកម្ពស់ឧស្សាហូបនីយកម្មនៃអនុតំបន់តាមរយៈការសាងសង់ខ្សែសង្វាក់ឧសហកម្ម ជួយឧបត្ថម្ភអនុតំបន់ឲ្យចូលរួមនៅក្នុងសង្វាក់សកល។ ជាពិសេសគឺបញ្ជាក់ពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដើម្បីកសាងតំបន់មេគង្គបៃតងមួយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ