សន្និសីទរដ្ឋមន្ត្រីការទូតសម្រាប់ត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់អាស៊ាន

ថ្នាក់ដឹកនាំចូលរួមសន្និសីទរដ្ឋមន្ត្រីការទូតសម្រាប់ត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់អាស៊ាន
នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នៅក្រុងវៀងច័ន្ទប្រទេសឡាវបានប្រព្រឹត្តទៅសន្និសីទថ្នាក់រដ្ឋមន្ត្រី ការទូតអាស៊ានសម្រាប់ត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់អាស៊ានមួយចំនួន។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានដឹកនាំ គណៈប្រតិភូវៀតណាមចូលរួមបណ្តាសន្និសីទ។
នៅក្នុងសន្និសីទសម្របសម្រួលអាស៊ាន រដ្ឋមន្ត្រីអាស៊ាននានាបានសម្រេចរួចរាល់ការងារត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២៨-២៩និងបណ្តាសន្និសីទជាន់ខ្ពស់ពាក់ព័ន្ធនានា ដែលបានប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ។ តាមគម្រោង ថ្នាក់ដឹកនាំចូលរួមនឹងចុះហត្ថលេខានិងអនុម័តលើឯកសារជាង ៥០ ស្តីពីវិស័យសហប្រតិបត្តិការក្នុងអាស៊ានមួយចំនួននិងរវាងអាស៊ានជាមួយដៃគូនានា។
ថ្លែងមតិនៅក្នុងបណ្តាសន្និសីទនេះ លោក Pham Binh Minh បានស្នើរថា ត្រូវផ្តល់អាទិភាពដោះស្រាយរាល់ការសាកល្បងសន្តិសុខបច្ចុប្បន្នដូចជាភេរវកម្មអំពើហឹង្សា ជ្រុលនិយមជាដើម។ លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យមានវិធានការជាក់ស្តែង ក្នុងការជម្រុញសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការលើសមុទ្រខាងកើត ព្រមទាំងសង្កត់ធ្ងន់ថា ភាគីនានាគប្បីដោះស្រាយជម្លោះដោយសន្តិវិធី សមស្របទៅនឹងច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ផងដែរ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម