07/08/2015 10:01 GMT+7 Email Print Like 0

សន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ាន+៣និង EAS ជំរុញកិច្ចសហប្រតិបតិ្តការនិងការតភ្ជាប់នៅតំបន់

នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ នៅរដ្ឋមន្រ្តីគូឡាឡាំពួរបស់ម៉ាឡេស៊ីបានប្រព្រឹត្តទៅសន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ាន+3 (ចិន ជប៉ុននិងកូរ៉េខាងត្បូង) សន្និសីទកំពូលថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ីបូព៌ា​លើកទី៥ (EAS FMM-៥)។ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញ​ចូលរួមបណ្ដាសន្និសីទនេះ។

បណ្ដាតំណាងចូលរួមសន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ាន+៣និងសន្និសីទ EAS
(រូបថត៖vietnamplus)

នៅសន្និសីទអាស៊ាន+៣ រដ្ឋមន្រ្តីការបរទេសនានាបានសង្កត់ធ្ងន់ថាកិច្ចសហប្រតិបតិ្តការអាស៊ាន+៣ជាក្របខ័ណ្ឌស្នូលសំដៅជំរុញកិច្ចសហប្រតិបតិ្តការការតភ្ជាប់ក្នុងតំបន់ ឆ្ពោះទៅគោលដៅយូរអង្វែងនោះគឺក​សាង​សហគមន៍អាស៊ីបូព៌ា។ រដ្ឋមន្រ្តីការបរទេសទាំងឡាយក៏បានឯកភាពគ្នាថានឹងបន្តអនុវត្តផែនការការងារ
អាស៊ាន+៣ដំណាក់កាល២០១៣-២០១៧ ក៏ដូចជារាល់សំណើររបស់ក្រុមទស្សនវិស័យអាស៊ីបូព៌ា២ផងដែរ ដែលប្រមូលផ្ដុំក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ អប់រំ ទេសចរណ៍ជាដើម។

នៅសន្និសីទ EAS លើកទី៥ រដ្ឋមន្រ្តីការបរទេសនៃប្រទេសអាស៊ានទាំង១០ និងប្រទេសដៃគូចំនួន៨រួមមានចិន កូរ៉េខាងត្បូង ជប៉ុន អូស្រ្តាលី ឥណ្ឌា នូវែលហ្សេឡង់ រុស្ស៊ីនិងអាមេរិកបានសង្កត់ធ្ងន់លើសារសំខាន់នៃការបង្កើនការតភ្ជាប់ ក្នុងតំបន់ ក្នុងនោះមានការសំរេចចរចារអំពីកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុង
ជ្រោយនៅតំបន់ (RCEP) យ៉ាងឆាប់រហ័ស បន្តជំរុញកិច្ចសហប្រតិបតិ្តការក្នុងវិស័យអាទិភាពចំនួន៦នោះគឺ ថាមពល អប់រំ ហិរញ្ញវត្ថុ សុខាភិបាល បរិស្ថាននិងតភ្ជាប់អាស៊ាន ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅសមុទ្រ ប្រឆាំងភេរវកម្មនិងលិទ្ធិអ៊ីស្លាមជ្រុលនិយមទៀតផង៕

តាម VOV5 - វិ ទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ