26/07/2016 09:42 GMT+7 Email Print Like 0

សន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ានប្រារព្ធនៅឡាវ


រដ្ឋមន្រ្តីការបរទេសនៃប្រទេសសមាជិកអាស៊ានទាំង១០ចូលរួមសម័យប្រជុំពេញអង្គរ (រូបថត៖TTXVN)

នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នៅរដ្ឋធានី​វៀង​ច័ន្ទ ប្រទេស​ឡាវ​សន្និសីទ​រដ្ឋមន្រ្តី​ការ​បរទេស នៃសមាគម​បណ្ដា​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) លើកទី៤៩ (AMM-៤៩) បានប្រព្រឹត្ត​ទៅដោយ​មាន​ការចូល​រួមរបស់​រដ្ឋមន្រ្តីការ​បរទេស នៃ​ប្រទេសសមាជិកអាស៊ានទាំង១០ និងអគ្គលេខាធិការអាស៊ាន។ ក្រោមប្រធានបទ​ “នាំទស្សនៈ​វិស័យ​ឲ្យក្លាយ​ទៅជាការពិត ដើម្បីសហគមន៍អាស៊ានសកម្មមួយ” សន្និសីទ​បាន​ផ្ដោត​ការពិភាក្សា​ទៅលើខ្លឹម​សារ​សំខាន់​ចំនួន៥​រួម​មាន៖ វិធានការពង្រឹង​សាមគ្គីភាព ឯកភាព​និង​តួនាទី​ជាមជ្ឈមណ្ឌល​របស់​អាស៊ាន អនុវត្តន៍​ទស្សនៈវិស័យសហគមន៍អាស៊ាន​ឆ្នាំ២០២៥ លើកកំពស់​ប្រសិទ្ធិភាពនៃក្បាល់ម៉ាស៊ីន សហប្រតិបតិ្តការ​ រវាងអាស៊ានជាមួយដៃគូ និងផ្លាស់ប្ដូរមតិអំពីស្ថានភាពនៅតំបន់ និង​អន្តរជាតិ។ នៅ​សន្និ​សីទ​​លើកនេះ ប្រទេសអាស៊ាន​ទាំងអស់​បានសន្យា​លើការប្ដេជ្ញា​ចិត្ត និង​ខិតខំប្រឹង​ប្រែង​អនុវត្តន៍​យ៉ាង​ពេញ​លេញ និងប្រកប​ដោយប្រសិទ្ធិភាពនូវ​ទស្សនៈ​វិស័យ​ឆ្នាំ២០២៥ និង​ផែនការ​រួមនានា​ឆ្នោះទៅ​សហគមន៍​អាស៊ាន​មួយ​ ដែលកាន់​តែតភ្ជាប់​យ៉ាងស្អិតរមួត​ ពីមួយថ្ងៃទៅមួយថ្ងៃ​ ព្រមទាំងធ្វើសកម្មភាព​ដោយ​ឈរ​លើ​ច្បាប់​ និង​យកប្រជាពលរដ្ឋធ្វើមជ្ឈមណ្ឌល។ ពិភាក្សា​អំពីស្ថាន​ភាព​នៅតំបន់ និង​អន្តរជាតិ បណ្ដា​រដ្ឋមន្រ្តី​បាន​ផ្លាស់​ប្ដូរ​មតិ អំពីបញ្ហាជាច្រើនដែលភាគី​ទាំង​អស់ យកចិត្តទុកដាក់​ដូចគ្នាដូចជា បញ្ហាឧ​បទ្វីប​កូរ៉េ មជ្ឈឹម​បូព៌ា សមុទ្រ​ខាង​កើត ប្រឆាំង​ភេរវកម្ម ការជួញដូរមនុស្ស ជនចំណាកស្រុក បទល្មើសឆ្លងដែន​សន្តិសុខ​សមុទ្រ​និង​បម្រែបម្រួល​អាកាសធាតុ​។ស្ដីអំពីបញ្ហាសមុទ្រខាងកើត​រដ្ឋមន្រ្តី​ទាំង អស់​គ្នាបាន​អះអាង​លើគោល​ជំហរមុន​ក៏ដូច​ជាក្រោយ​អំពីការ​ដោះ​ស្រាយជំលោះ ដោយសន្តិវិធនិងឈរលើច្បាប់អន្តរជាតិ មិនប្រើប្រាស់ឬគំរាម​កំហែង​ប្រើប្រាស់ អំពើ​ហឹង្សា មិនដាក់ពង្រាយយោធា ក៏ដូចជាមិនមាន​សកម្មភាព​ដែល​ធ្វើឲ្យភាព តាន​តឹង​កើន​ឡើង នៅតំបន់សមុទ្រនេះផងដែរ។ បណ្ដារដ្ឋមន្រ្តីក៏បាន​ឯកភាព​ថា ចាំបាច់​ត្រូវទទួល​បានការរីក​ចំរើន​ជាក់​ស្ដែង​ក្នុង​ការអនុវត្តន៍​សេចក្ដីថ្លែងការណ៍ ស្ដីអំពីការប្រតិបត្តិរបស់ភាគីទាក់ទិននានានៅសមុទ្រខាងកើត (DOC) និងកសាង​ក្រមប្រតិបត្តិនៅសមុទ្រខាង​កើត (COC) ឲ្យឆាប់រហ័ស។


ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh នៅ
សម័យប្រុជុំពេញអង្គរ (រូបថត៖TTXVN)

នៅសន្និសីទលើកនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស​វៀតណាម លោក Pham Binh Minh បានចែក​រំលែកអំពី​សារសំខាន់ នៃការរក្សាសាមគ្គី​ភាព​ឯកភាព និងតួនាទីជាមជ្ឈមណ្ឌល​របស់​អាស៊ាន ព្រម​ទាំង​សង្កត់​ធ្ងន់​ថា​ប្រទេសសមាជិកទាំង​អស់ គប្បីលើកកំពស់មនសិការសហគមន៍ និងផ្សាភ្ជាប់យ៉ាង​សម ស្រប​នូវផល​ប្រយោជន៍​ជាតិ ជាមួយផលប្រយោជន៍រួមរបស់អាស៊ាន។ លោក Pham Binh Minh ក៏បាន​សង្កត់​ធ្ងន់​លើសារ​សំខាន់ របស់សមុទ្រខាងកើតចំពោះប្រទេស​ នៅក្នុងនិងក្រៅតំបន់ ហើយអះអាង​នូវតួនា​ទី​សំខាន់​របស់​អាស៊ាន ក្នុង​ការបង្កបរិយាកាសងាយស្រួល ដើម្បីប្រទេសទាក់ទិននានាដោះស្រាយជំលោះឲ្យ​សមស្រប​ទៅនឹងច្បាប់​អន្តរជាតិ និងអនុសញ្ញាអ.ស.បស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ