26/07/2016 09:42 GMT+7 Email Print Like 0

សន្និសីទរដ្ឋមន្រ្តីការបរទេសសហប្រតិបតិ្តការមេគង្គ-ទន្លេ Gange


បណ្ដារដ្ឋមន្រ្តីការបរទេសចូលរួមសន្និសីទនេះ (រូបថត៖VOV)

នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នៅខាងក្រៅថ្ងៃប្រជុំដំបូងនៃសន្និសីទរដ្ឋមន្រ្តីការបរទេស អាស៊ានលើកទី៤៩ (AMM ៤៩) នៅ​ឡាវ សន្និសីទ​រដ្ឋមន្រ្តីការ​បរទេស​សហប្រតិបតិ្តការមេគង្គ-ទន្លេ Gange លើកទី៧ ត្រូវបាន​រៀបចំឡើង​ក្រោមអធិបតី​ភាព​របស់​រដ្ឋមន្រ្តី​ការបរទេស​ឡាវ លោក Saleumxay Komasith។ ឧបនាយករដ្ឋមន្រ្តី​និង​ជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh ដឹក​នាំគណៈ​ប្រតិភូ​វៀត​ណាម​ ចូលរួមសន្និសីទនេះ។ នៅទី​នេះ បណ្ដរដ្ឋមន្រ្តី​បាន​ស្វាគមន៍​លទ្ធផល​ដែល​សម្រេច​បាន​ក្នុង​កិច្ច​សហប្រតិបតិ្តការមេគង្គ-ទន្លេ Gange ជា​ពិសេស​គឺគំរោងការណ៍សារមន្ទីរកាត់ដេប្រពៃណី​អាស៊ីនៅ​កម្ពុ​ជានិ​ង​កម្ម​វិធី​អាហា​រូបករណ៍​ MGC ដែលបាន​ផ្ដល់​អាហារូបករណ៍​ ជាង​៩០០កញ្ចប់សំរាប់កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម។ សន្និសីទ​បាន​អនុម័ត​លើ​សេចក្ដី​ថ្លែង​​ការណ៍រួម និងផែនការធ្វើសកម្មភាពមេគង្គ-ទន្លេ Gange ដំណាក់កាល​ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ