26/07/2016 09:42 GMT+7 Email Print Like 0

សន្និសីទរដ្ឋមន្រ្តីការបរទេសមេគង្គ-កូរ៉េខាងត្បូង


បណ្ដារដ្ឋមន្រ្តីចូលរួមសន្និសីទរដ្ឋមន្រ្តីការបរទេសមេគង្គ-កូរ៉េខាងត្បូង (រូបថត៖VOV)

នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នៅខាងក្រៅសន្និសីរដ្ឋមន្រ្តីការបរ​ទេស អាស៊ានលើកទី៤៩ (AMM ៤៩) នៅរដ្ឋធានី​វៀង​ច័ន្ទ ប្រទេសឡាវ សន្និសីទ​រដ្ឋមន្រ្តីការ​បរទេសមេគង្គ-កូរ៉េខាងត្បូង​លើកទី៦ ត្រូវបាន​រៀប​ចំ​ឡើង​ក្រោម​សហ​អធិបតីភាព របស់រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខន និង​រដ្ឋមន្រ្តីការបរ​ទេសកូរ៉េ​ខាង​ត្បូង លោក Yun Byung-se។ គណៈប្រតិភូវៀតណាមចូលរួម សន្និសីទ​ដឹកនាំ​ដោយ​ឧបនាយក​រដ្ឋមន្រ្តី និង​ជារដ្ឋមន្រ្តីការ​បរទេស លោក Phạm Bình Minh។ នៅសន្និ​សីទ បណ្ដា​រដ្ឋមន្រ្តី​បាន​សំដែង​ក្ដីសង្ឃឹម​ថា មូលនិធិ​សហប្រតិបតិ្ត​ការមេគង្គ-កូរ៉េខាង​ត្បូង នឹងបន្តពង្រីក​នូវតួនា​ទី ដោយ​ជួយ​ឧបត្ថម្ភ​ខាង​ហិរញ្ញវត្ថុ​សំរាប់​គំរោង​ការណ៍​រយៈពេលមធ្យម និងអង្វែង​រួមចំណែកអនុវត្តន៍ផែនការរួមស្ដីអំពីការ​តភ្ជាប់​អាស៊ាន។ សន្និសីទ​បានអនុម័ត​លើសេចក្ដី​ថ្លែង​ការណ៍រួម និងគំរោង​ការណ៍​ចំនួន៧ ដែលត្រូវ​បានវិនិយោគ​ដោយមូល​និធិសហ​ប្រតិបត្តិ​ការ​មេគង្គ-កូរ៉េខាងត្បូង។

ថ្លែងមតិនៅសន្និសីទ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេស លោក​Pham Binh Minh បានលើក​ទឹកចិត្ត​ការ​ចូល​​រួម របស់ផ្នែកឯកជនក្នុងកិច្ចសហប្រតិ​បត្តិការ​មេគង្គ-កូរ៉េខាងត្បូង ពិសេស​គឺជំរុញ​កិច្ច​សហប្រតិ​បតិ្តការ​ លើវិស័យកំណើន​បៃតង​គ្រប់គ្រង និង​អភិវឌ្ឍន៍និរន្តរភាព​នូវប្រភព​ទឹក និងការទប់ទល់​ទៅនឹង​បម្រែ​បម្រួល​​អាកាសធាតុ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ