05/10/2015 10:18 GMT+7 Email Print Like 0

សន្និសីទរដ្ឋមន្ត្រីTPP នៅអាមេរិកត្រូវអូសបន្លាយបន្ថែម

នាថ្ងៃទី៣ ខែតុលា​ ឆ្នាំ២០១៥ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃប្រទេសនានាដែល​បានចូលរួមការចរចារស្ដីពីកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វីកបានសម្រេចអូស​បន្លាយបន្ថែមរយៈពេល ១ ថ្ងៃ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Atlanta​ ភាគខាង​ត្បូង​អាមេរិកដល់ថ្ងៃទី៤ ខែតុលា (តាមម៉ោងអាំមេរិក)។ នេះគឺជាការខំ​ប្រឹងប្រែង​​មួយ​ក្នុងចំ​ណោម​ការខំប្រឹងប្រែងរបស់ប្រទេសទាំង១២ ហើយបង្ហាញ​នូវការប្តេជ្ញា​ខ្ពស់ដើម្បីសម្រេចការចរចារនេះក្នុងឆ្នាំ ២០១៥។ មជ្ឈដ្ឋានអ្នកវិភាគបានអោយ​ដឹងថា៖ ប្រសិនបើសន្និសីទរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃបណ្ដាប្រ​ទេសចូលរួម​ការចរចារ TPP នេះ នៅទីក្រុង Atlanta មិនទទួលបានការព្រម​ព្រៀង​ចុងក្រោយ​ក្តី​ ​ប៉ុន្តែដំណើការចរចារ TPP ក៏អាចសម្រេចក្នុងឆ្នាំនេះ​ ក្នុងពេលដែលអ្នកចរចារ​ទាំងនេះជួបជុំគ្នាទៀត នៅខាងក្រៅសន្និសីទកំពូល ​វេទិការសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វីក (APEC ) នឹងប្រព្រឹត្តទៅ​នាខែវិច្ឆកាខាងមុខ​នៅ​ហ្វីលីពីន៕


សន្និសីទរដ្ឋមន្ត្រីTPP នៅអាមេរិកត្រូវអូសបន្លាយបន្ថែម

តាម VOV5 - វិទ្យសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ