10/10/2017 09:36 GMT+7 Email Print Like 0

សន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC នឹងប្រព្រឹត្តទៅនៅទីក្រុង Hoi An ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១តុលា

ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៧ នៅខេត្ត Quang Nam នឹងប្រព្រឹត្តទៅសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC ២០១៧ និងសន្និសីទទាក់ទិននានា។ នេះជាព័ត៌មានត្រូវបាននាំចេញនៅក្នុងសន្និសីទកាសែត ដោយក្រ សួងហិរញ្ញវត្ថុរៀបចំឡើងនារសៀល ថ្ងៃទី៩តុ លានៅទីក្រុងហាណូយ។

ទិដ្ឋភាពនៃសន្និសីទកាសែត

លោក Vu Nhu Thang ប្រធាននាយកដ្ឋានសហ ប្រតិបត្តិការអន្តរជាតិ ក្រសួងហិរញ្ញវត្ថុវៀតណាមបានឲ្យដឹងថា៖

“រដ្ឋមន្ត្រីទាំងអស់បានមានជំនួបសន្ទនារវាងរដ្ឋមន្ត្រីខឿនសេដ្ឋកិច្ច APEC នានា ជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់សហគ្រាស (ABAC) ដោយបង្កើនការតភ្ជាប់រវាងអ្នករៀបចំផែនការជាមួយខឿនសេដ្ឋកិច្ចឯក​ជន​មួយ​ចំនួន។ ក្នុងជំនួបនេះ គ្រោងនឹងមានជំនួបពិភាក្សាលើខ្លឹមសារសំខាន់ៗទាក់ទិនទៅនឹងសកលភាវូបនីយកម្ម វិនិយោគសម្រាប់មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ”។

នៅក្នុងសន្និសីទនេះ អង្គប្រជុំនឹងចេញសេចក្តីថ្លែងការណ៍រួម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ