30/07/2015 13:36 GMT+7 Email Print Like 0

សន្និសីទរដ្ឋមន្ត្រីពាណិជ្ជកម្មបណ្ដាប្រទេសចូលរួមការចរចារ TPP


សន្និសីទរដ្ឋមន្ត្រីពាណិជ្ជកម្មបណ្ដាប្រទេសចូលរួមការចរចារ TPP (Image: VNA)

នាព្រឹកថ្ងៃទី២៩ខែកក្កដាឆ្នាំ​២០១៥ (ម៉ោង​វៀត​ណាម) រដ្ឋ​មន្ត្រីពាណិជ្ជកម្មបណ្ដា​ប្រទេស​ចូល​រួម​ការ​ចរចា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ឆ្លង​មហាសមុទ្រ ប៉ាស៊ីហ្វិក​(TPP) បានចាប់ផ្តើមវង់ចរចា​ថ្មីនៅរដ្ឋ Hawaii អាមេរិក។ វង់ចរចា​នេះ ត្រូវបានចាត់​ទុកជា​ឱកាស​ចុងក្រោយ ដើម្បីប្រទេសចំនួន​១២ ទទួលបាន​កិច្ចព្រម​ព្រៀងមួយ ក្នុង​ឆ្នាំ​២០១៥ មុនពេលប្រទេសអាមេរិក​ចាប់ផ្តើម “រដូវកាលបោះឆ្នោតប្រធានាធិបតី”​ នាឆ្នាំ២០១៦​ខាងមុខ។ គណៈ​ប្រតិភូវៀតណាម ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងឧស្សា​ហពាណិ​ជ្ជកម្ម លោក Vu Huy Hoang បាន​ចូល​រួមវង់​ចរចា​នេះ។ វង់ចរចារលើកនេះ​នឹងប្រមូល​ផ្តុំទៅលើបញ្ហាពិបាក​នៅសេសសល់​រវាង​ប្រទេ​សនានា​ដូច​ជាការ​កំណត់​ ស្តីពីកម្មិសិទ្ធិបញ្ញា​សកម្មភាព របស់ក្រុមហ៊ុនមាត្រាស្តីពីទីផ្សារ​ពលកម្ម និងកិច្ចការពារ​បរិស្ថាន ដោះស្រាយ​ជំលោះ។ ចំណុច​សំខាន់​នៃវង់ចរចារលើកនេះគឺ៖ អាមេរិកនិង​ជប៉ុន​អាច​បិទ​បញ្ចប់​ការចរចា​ស្តីពី​ការ​ទាក់​ទង​ទីផ្សារ កសិផលនិងរថយន្តរបស់ខ្លួន​ដែរឬទេ ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ