25/07/2016 09:38 GMT+7 Email Print Like 0

សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៩បានបើកជាផ្លូវការនៅឡាវ

នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ សន្និសីទរដ្ឋមន្ត្រីការបរទេសនៃ សមាគមបណ្តាប្រ​ជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី​៤៩ (AMM -៤៩) បានបើកជាផ្លូវការនៅ រដ្ឋធានី​វៀង​ច័ន្ទ​ប្រទេស​ឡាវ ក្រោម​អធិបតីភាព​របស់​ឡាវ ជាប្រទេស​កំពុង​កាន់​ដំណែង ជាប្រ​ធាន​អាស៊ាន​ប្តូរវេណ​ក្នុង​ឆ្នាំ២០១៦​។ អញ្ជើញ​ចូល​រួម​សន្និសីទ​មាន​វត្ត​មាន​រដ្ឋមន្ត្រីការ​បរទេស​ប្រទេស​អាស៊ាន​ទាំង១០ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh ។ គណៈប្រតិភូវៀត​ណាម ចូលរួមក្នុងសន្និសីទនេះដឹកនាំ ដោយ​ឧបនាយករដ្ឋមន្ត្រីនិងជា​រដ្ឋមន្ត្រី​ការ​បរទេស​លោក​ Pham Binh Minh។


នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith ថ្លែងសន្ទរកថានៅក្នុងពិធីបើក AMM-៤៩

ក្នុងសន្ទរកថាបើក​សន្និសីទ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បាន​សង្កត់​ធ្ងន់​ថា AMM-៤៩ និង​សន្និ​សីទ​ទាក់​ទិន​នានា​ប្រព្រឹត្ត​ទៅ ខណៈដែលអាស៊ាន​កំពុងប្រមូល​ផ្តុំ​រាល់​ប្រភព​កម្លាំង​សំដៅ​អនុវត្ត​ទស្សន​វិស័យ​២០២៥ និងបង្កើនកិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​ជាដៃគូ​ក្នុង​តួនាទី​ជាមជ្ឈមណ្ឌល​របស់​អាស៊ាន​។ លើសពីនេះទៅទៀត ស្ថានភាពក្នុងតំបន់​និងលើ ពិភពលោកបន្តមាន​ការប្រែប្រួលយ៉ាង​ស្មុគ្រ​ស្មាញ​ពោរ​ពេញ​ទៅដោយ​ឱកាស និង​ការសាកល្បងផង។ ដូច្នេះ នាយករដ្ឋ​មន្ត្រីឡាវ​ បានសំណូមពរឲ្យ​រដ្ឋមន្ត្រី​ការ បរទេស​អាស៊ាន​ទាំងអស់ និងបណ្តាប្រទេស​សន្ទនា នឹង​មានការ​ផ្លាស់​ប្តូរមតិ​យោ បល់​ទៅវិញ​ទៅមក​សំដៅត្រៀម​រៀបចំ ឲ្យសន្និសីទ​កំពូល​អាស៊ានលើកទី២៨, ២៩ និង​សន្និសីទ​ទាក់​ទិន​នានា ដែល​នឹង​ប្រព្រឹត្ត​ទៅនា​ខែ​កញ្ញា​ខាងមុខ នៅក្រុងវៀង​ច័ន្ទ ក៏ដូចជារួមចំណែករក្សា និងជម្រុញសន្តិភាព ស្ថិរភាព និង​ភាព​សម្បូរ​រុង​រឿង ក្នុងតំពន់​និងលើ​ពិភពលោក។

​បន្ទាប់ពីពិធីបើក រដ្ឋមន្ត្រីការបរទេសអាស៊ានបានដំណើរការ សម័យប្រជុំ​ពេញ​អង្គ​ និង​សម័យ​ប្រជុំច​ង្អៀត​។ ក្រៅពី​នោះ សន្និសីទក៏បានពិនិត្យ សំណើរចូលរួ​ម​អាស៊ានរបស់ Timor-Leste និង​សំណើរ​របស់​ប្រទេស ជាដៃគូ​មួយ​ចំនួន​ទៀត​ផង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ