05/08/2015 09:51 GMT+7 Email Print Like 0

សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៨បើកជាផ្លូវការ


ពិធីប្រារព្វសន្និសីទ​ AMM ៤៨

សន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ានជាប្រចាំលើកទី៤៨ (AMM ៤៨) បានបើកនាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ​២០១៥​ នៅរដ្ឋធានីគូឡាឡាំពួរបស់ម៉ាឡេស៊ីដោយមានការចូលរួមរបស់រដ្ឋមន្រ្តីនៃប្រទេសអាស៊ានទាំង១០។គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បាន​អញ្ជើញចូលរួមសន្និសីទនេះ។ ថ្លែងមតិបើកសម័យប្រជុំ រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីនិងជាប្រធាន AMM ៤៨ លោក Anipha Aman បានសំដែងការប្ដេជ្ញាចិត្តរបស់អាស៊ានក្នុងការអនុវត្តគោលដៅនានាដែលតំបន់បានដាក់ចេញនោះ គឺកសាងសហគមន៍អាស៊ានមួយសាមគ្គីភាព ឯកភាពដោយឈរលើគោលការណ៍និងតំលៃជាសារវ័ន្តនៃតំបន់ទាំងមូល។ រដ្ឋមន្រ្តី Anipha Aman បានអះអាងថា សហគមន៍អាស៊ាននឹងនាំមកនូវឱកាសល្អសំរាប់ប្រជាជនអាស៊ាននិងសហគមន៍ពិភពលោកទាំងមូល។

បន្ទាប់ពីពិធីប្រារព្វ រដ្ឋមន្រ្តីការបរទេសអាស៊ានទាំង១០រូបបានដំណើរការសម័យប្រជុំជាសំងាត់ដើម្បីពិភាគ្សាអំពីបញ្ហាតំបន់និងពិភពលោក។រាល់ខ្លឹមសារស្នូលនៃសន្និសីទលើកនេះរួមមានការប្ដេជ្ញាចិត្តកសាង​សហគមន៍​អាស៊ានមួយដែលតភ្ជាប់អំពីសេដ្ឋកិច្ច ផ្សាភ្ជាប់អំពីនយោបាយ និងរួមគ្នាចែករំលែកការទទួលខុស
ត្រូវសង្គម ការបង្កើនទំនាក់ទំនងកិច្ចការបរទេសនិងពង្រីកតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ានក្នុងតំបន់ក៏ដូច​ជា​ការបើក
ទូលាយទំនាក់ទំនងជាមួយ តំបន់អាស៊ីបូព៌ាទាំងមូលជាដើម។ 

រដ្ឋមន្រ្តីការបរទេសនៃប្រទេសអាស៊ានទាំង១០

បណ្ដារដ្ឋមន្រ្តីក៏បានពិភាគ្សាអំពីតួនាទីម្ចាស់ការរបស់អាស៊ានក្នុងការធានាបរិយាកាសសន្តិភាពនៃតំបន់ ពង្រីក​ថែមទៀតនូវវេទិការនយោបាយ សន្តិសុខនៅតំបន់ដូចជា ARF EAS ADMM+ ក៏ដូចជាឯកសារនានារួម​មាន​សន្ធិសញ្ញាស្និទ្ធិស្នាលនិងសហប្រតិបតិ្តការអាស៊ីអាគ្នេយ៍ (TAC) សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបតិ្តនៅ​សមុទ្រខាងកើត (DOC) ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ