07/08/2017 11:27 GMT+7 Email Print Like 0

សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាននិងចិនអនុម័តលើសេចក្តីព្រាងក្របខ័ណ្ឌ COC

រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ាននិងចិននាថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ បានអនុម័តលើសេចក្តីព្រាងក្របខ័ណ្ឌនៃក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយចិន (អាស៊ាន+១) ក្នុងក្របខ័ណ្ឌនៃសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥០ នៅរដ្ឋធានីម៉ានីលប្រទេសហ្វីលីពីន។ 


សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាននិងចិនអនុម័តលើសេចក្តីព្រាងក្របខ័ណ្ឌ COC

បន្ទាប់ពីបានអនុម័តនោះ ឯកសារនេះនឹងបានដាក់ជូនថ្នាក់ ដឹកនាំនៅក្នុងសន្និសីទជាន់ខ្ពស់ដែលនឹងបានប្រព្រឹត្តទៅនាខែវិច្ឆិកាខាងមុខ។ ការអនុម័ត លើសេចក្តីព្រាងនេះនឹងរួមចំណែករក្សាសន្តិភាពនិងស្ថិរភាពក្នុង តំបន់។ ឧប នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានស្នើឲ្យអាស៊ាន ជម្រុញការផ្លាស់ប្តូរមតិជាមួយចិន ដើម្បីចាប់ផ្តើមកិច្ចចរចារជាក់ស្តែងស្តីពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត ឲ្យមានសុពលភាពនិងមានការចាប់បង្ខំអំពីច្បាប់។

ក្នុងកិច្ចប្រជុំនាថ្ងៃទី៦ ខែសីហា ភាគីទាំងពីរក៏បានអនុម័តលើអនុស្សារណៈ យោគយល់គ្នា ស្តីពីការបង្កើតមជ្ឈមណ្ឌលអាស៊ាន - ចិន សំដៅវាយតម្លៃនូវ របាយការណ៍ ស្តីពីការអនុវត្តផែនការសកម្មភាពជាមួយដៃគូសន្ទនា​នានា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ