27/07/2016 08:55 GMT+7 Email Print Like 0

សន្និសីទរដ្ឋមន្ត្រីការបរទេសសហប្រតិបត្តិការមេគង្គ-ជប៉ុនលើកទី៩នៅឡាវ


ទិដ្ឋភាពនៃសន្និសីទ

សន្និសីទរដ្ឋមន្ត្រីការបរទេសសហប្រតិបត្តិការមេគង្គ-ជប៉ុន​លើកទី៩បានបើក នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ក្នុង​ក្របខ័ណ្ឌ នៃសន្និសីទរដ្ឋមន្ត្រីការ​បរទេ​ស​អាស៊ានលើក​ទី​៤៩ បានប្រ​ព្រឹត្ត​ទៅនៅ​ក្រុង​វៀង​ច័ន្ទ​ប្រទេស​​ឡាវ​។ សន្និសីទ​នេះបានរៀប​ចំឡើង​សំដៅវាយតម្លៃ នូវស្ថានភាពអនុវត្តយុទ្ធសាស្ត្រតូក្យូ​២០១៥និង​ផែន​ការ​សកម្មភាព​អនុវត្តយុទ្ធសាស្ត្រ រយៈពេល៣ឆ្នាំ​គឺពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ព្រម​ទាំងត្រៀម​រៀបចំ​ឲ្យសន្និសីទ​ជាន់ខ្ពស់​មេគង្គ-ជប៉ុនលើកទី៨ ដែលនឹងប្រព្រឹត្តទៅ​នៅប្រទេស​ឡាវ​នាខែ​កញ្ញា​ខាង​មុខ។ ថ្លែង​មតិក្នុង​សន្និសីទ​នេះ ឧបនាយករដ្ឋមន្ត្រី​រដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងការបរទេស​វៀត​ណាម លោក Pham Binh Minh បានអះអាងនូវការសន្យារបស់វៀតណាម ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការ​មេគង្គ-ជប៉ុន និង​ស្នើ​ឲ្យភាគី​ជប៉ុន​ផ្តល់អាទិភាព​ សម្រាប់ប្រទេសនានាក្នុង​ការអនុ​វត្តការ​ផ្តើម​គំនិត ដៃគូមូលដ្ឋាន​រចនា​សម្ព័ន្ធ​គុណភាព​បើក​ទូលាយ។ លោក Pham Binh​ Minh បាន​ស្នើ​ថា កិច្ច​សហប្រតិបត្តិការ​មេគង្គ-ជប៉ុន ត្រូវ​ផ្តោត​សំខាន់​ទៅ លើខ្លឹម​សារការពារ​បរិស្ថាន កំណើនបៃតង និងសមស្របជាមួយបម្រែបម្រួល​អាកាស​ធាតុ​ជាដើម​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ