21/11/2017 10:52 GMT+7 Email Print Like 0

សន្និសីទរដ្ឋមន្ត្រីការទូត ASEM លើកទី១៣បានបើកនៅប្រទេសមីយ៉ាន់ម៉ា


 សន្និសីទរដ្ឋមន្ត្រីការទូត ASEM លើកទី១៣បានបើកនៅប្រទេសមីយ៉ាន់ម៉ា 

សន្និសីទរដ្ឋមន្ត្រីការទូត វេទិកាសហប្រតិបត្តិការអាស៊ី អឺរ៉ុបលើកទី១៣ (ASEM 13) បានបើក​យ៉ាង​មហោ​ឡារិក​នាព្រឹក​ថ្ងៃទី២០ ខែវិច្ឆិកានៅរដ្ឋធានី Nay Pyi Taw ប្រ ទេសមីយ៉ានម៉ា។ មករាឆ្នាំ២០១៨។ ​

ឧបនាយក​រដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានអញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​វៀតណាម ចូលរួម​សន្និសីទនេះ។ ដោយប្រ ធានបទ “បង្កើនទំនាក់ទំនងដៃគូដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និរន្តរភាព” ​នោះ ក្នុង រយៈពេល២ថ្ងៃធ្វើការ សន្និសីទ បានបើកសម័យពិភាក្សាចំនួន៣ដោយផ្តោត សំខាន់​លើវិធាន​ការ​ជម្រុញកិច្ចសហប្រតិបត្តិការក្នុងបណ្តាវិស័យដែលមានការ យកចិត្តទុកដាក់ដូចគ្នា បង្កើន​ទំនាក់​ទំនង​ដៃគូក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ និរន្តរភាព និងទប់ទល់ជាមួយ​បម្រែ​បម្រួល​អាកាស​ធាតុ​ជា​ដើម។

​នៅក្នុងសន្និសីទលើកនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីការបរទេស លោក Pham Binh Minh ជាប្រធាន​មួយរូប​ក្នុងចំណោម​ប្រធានគណៈ ប្រតិភូទាំង៤រូបដែលទ​ទួល បានការអញ្ជើញថ្លែងមតិនៅក្នុ​ង​សម័យប្រជុំទី១នៃសន្និសីទ ស្តីពី​ការ “តភ្ជាប់ សន្តិភាពនិងការអភិវឌ្ឍ​ន៍និរន្តរភាព”​ទៀតផង។

​យោងតាមផែនការ បញ្ចប់សន្និសីទ រដ្ឋមន្ត្រី​ទាំងអស់នឹងអនុម័តលើ “សេចក្តី ថ្លែងការប្រធានសន្និសីទ​រដ្ឋមន្ត្រី​ការ​ទូត ASEM លើកទី១៣” ព្រមទាំងអនុម័ត​លើ គំនិតថ្មីមួយចំនួន​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ