22/08/2015 12:34 GMT+7 Email Print Like 0

សន្និសីទមេបញ្ជាការកងនាវាជើងទឹកនៃបណ្តាប្រទេសអាស៊ានលើកទី៩


ទិដ្ឋភាពនៃសន្និសីទ (រូបថតៈthanhnien.com.vn )

ចាប់​ពីថ្ងៃទី១៩​ដល់ថ្ងៃទី​២២ខែសីហាឆ្នាំ២០១៥ ឧត្តមនាវី​ត្រី Pham Hoai Namមេ​បញ្ជា​ការ​កង​នាវា​ជើង​ទឹក​វៀត​ណាម​ បានដឹកនាំ​គណៈប្រតិភូ​វៀត​ណាម ចូលរួម​សន្និសីទ​មេបញ្ជា​ការ​កង​នាវា​ជើង​ទឹក​នៃ​បណ្តា​ប្រទេស​អាស៊ាន​លើក​ទី៩ ដែល​ម៉ីយ៉ានម៉ា​ធ្វើជាម្ចាស់​ផ្ទះ។ នៅសន្និសីទ​នេះ កង​នាវាជើងទឹក​នៃបណ្តាប្រទេស​អាស៊ាន បាន​ផ្លាស់ប្តូរទស្សន​អំពីប្រធាន​បទ “បង្កើន​ការរួម​កម្លាំងរវាងកងនាវា​ជើង​ទឹក​នៃ បណ្តា​ប្រទេស​អាស៊ាន ដើម្បី​សន្តិសុខ​នាវាចរណ៍ក្នុង​តំបន់” និងពិ​ភាគ្សា អនុម័ត លើឯកសារសំខាន់ផងដែរ។ លើស​ពី​នេះ​ទៅ​ទៀត សន្និសីទបាន​ពិភាក្សា​លើ បញ្ហា​ជាច្រើន​ក្នុងនោះ​មាន​ការ ដង្ហែ​ក្បួននា​វាអន្តរជាតិ​ក្នុង​ឱកាស​រំលឹក​ខួប​លើក​ទី៥០ នៃទិវាអាស៊ាន​នាឆ្នាំ ២០១៧ខាង​មុខផងដែរ។ មុននឹងប្រ​ព្រឹត្តទៅសន្និ​សីទ មេ​បញ្ជា​ការ​កង​នាវា​ជើង​ទឹក នៃបណ្តាប្រទេសអាស៊ានមាន​ជំនួបសន្ទនា​ទ្វេភាគី ជា​ច្រើន។ មេ​បញ្ជាការ​កង​នាវា​ជើង​ទឹក​វៀត​ណាម​លោក​ Pham Hoai Nam ក៏បានមាន​ជំនួបទ្វេភាគី​ជាមួយ​បេបញ្ជាការកង​នាវា​ជើងទឹ​កប្រ​ទេសម៉ីយ៉ានម៉ា ប្រុយ​ណេ កម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរីនិងថៃ៕
 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ