12/01/2018 09:26 GMT+7 Email Print Like 0

សន្និសីទមេគង្គ-ឡានឆាង លើកទីពីរចេញសេចក្ដីថ្លែងការណ៍ភ្នំពេញ


សន្និសីទមេគង្គ -ឡានឆាង លើកទីពីរចេញសេចក្ដីថ្លែងការណ៍ភ្នំពេញ

ដោយប្រធានបទ “ដងទន្លេសន្តិភាពនិងអភិវឌ្ឍន៍ដោយនិរន្តរភាពរបស់យើង” សន្និសីទជាន់ខ្ពស់ មេគង្គ-ឡានឆាង លើកទីពីរ បានប្រព្រឹត្តិទៅនាថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា បានពិនិត្យឡើងវិញនូវស្ថានភាពអនុវត្តកិច្ចសហប្រតិបត្តិការចាប់តាំងពីសន្និសីទ MLC លើកដំបូង កាលពីខែមិនា ឆ្នាំ​ ២០១៦ មក និងពិភាក្សាលើទិសដៅសហប្រតិបត្តិការនាពេលខាងមុខ។

បណ្ដាថ្នាក់ដឹកនាំ បានអះអាងឡើងវិញនូវគោលដៅកសាងតំបន់មេគង្គ-ឡានឆាងមួយ ប្រកបដោយសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងសម្បូររុងរឿង ហើយឯកភាពលើកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងគឺគប្បីរួមចំណែកយ៉ាងសកម្មថែមទៀតទៅ ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៅតំបន់ បង្រួញគម្លាតអភិវឌ្ឍន៍រវាងបណ្ដា​ប្រទេសជាសមាជិក និងជួយឧបត្ថម្ភក្នុងការកសាងសហគមអាស៊ាន។

នៅក្នុងសន្និសីទនេះ បណ្ដាថ្នាក់ដឹកនាំបានអនុម័តលើសេចក្ដីថ្លែងការណ៍ភ្នំពេញ និងផែនការសកម្មភាព រយៈពេល ៥ ឆ្នាំ MLC ដំណាក់កាល ២០១៨ - ២០២២ ដោយមានទិសដៅធំៗ និងវិធានការអនុវត្តកិច្ចសហប្រតិបត្តិការលើសសរទ្រូងទាំងបី គឺ សន្តិសុខ នយោបាយ  សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

បញ្ចប់សន្និសីទនេះ នាយករដ្ឋមន្ត្រីកម្ពុជាបានផ្ទេរប្រគល់តួនាទីជាអធិបតីរៀបចំកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជូននាយករដ្ឋមន្ត្រីឡាវ។

អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទកាសែតក្រៅយពីសន្និសីទនេះ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចហ៊ុនសែន បានឲ្យដឹង​ថា​៖

“បញ្ចប់សន្និសីទនេះ យើងបានបង្កើតលេខាធិការដ្ឋានសម្របសម្រួលនៃប្រទេសនីមួយៗ និងគណៈកម្មាធិការមួយចំនួនផ្សេងៗទៀត ដើម្បីជួយឧបត្ថម្ភឲ្យប្រទេសជាសមាជិក និងអង្គភាពមួយចំនួនទៀតដូចជា៖ មជ្ឃមណ្ដាល​​​សហប្រតិបត្តិការ​ប្រភពទឹក មជ្ឈមណ្ឌលការពារបរិស្ថាន មេគង្គ-ឡានឆាង និង មជ្ឈមណ្ឌលស្រាវជ្រាវ មេគង្គ-ឡានឆាង។ យើងមានក្ដីសប្បាយរីករាយ និង មោទនភាព ដែលអនុវត្តបានល្អនូវរាល់ការសន្យាមេគង្គ-ឡានឆាងលើកដំបូងកន្លងទៅ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ