14/02/2017 09:13 GMT+7 Email Print Like 0

សន្និសីទមន្ត្រីជាន់ខ្ពស់ APEC លើកទី១និងកិច្ចប្រជុំពាក់ព័ន្ធនានានឹងបានប្រារព្ធនៅទីក្រុង Nha Trang

សន្និសីទមន្ត្រីជាន់ខ្ពស់នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី១ (SOM1) និងសន្និសីទ​ពាក់ព័ន្ធនានានឹងបានប្រារព្ធឡើងនៅទីក្រុង Nha Trang ខេត្ត Khanh Hoa ចាប់ពីថ្ងៃទី១៨កុម្ភៈដល់ថ្ងៃទី៣មិនាឆ្នាំ២០១៧ ។ 

ចូលរួមក្នុងបណ្តាកិច្ចប្រជុំនេះ មានសមាជិកជាង១ពាន់៥រយនាក់មកពីខឿនសេដ្ឋកិច្ចជាសមាជិកចំនួន២១និងតំណាងអង្គការអន្តរជាតិមួយចំនួនទៀត។ ប្រធានសន្និសីទមន្តី្រជាន់ខ្ពស់នៃវេទិកាសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក​២០១៧​ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស លោក Bui Thanh Son នឹងធ្វើជាអធិបតីកិច្ចប្រជុំ SOM1 និងកិច្ចប្រជុំក្រុមមិត្តរបស់ប្រធានស្តីពីការផ្សាភ្ជាប់។

ក្នុងឱកាសនេះដែរ នៅទីក្រុង Nha Trang ក៏បានប្រព្រឹត្តទៅសន្និសីទអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងទេសាភិបាលរង​ធនាគារកណ្តាលគ្រប់គ្រងដោយក្រសួងហិរញ្ញវត្ថុវៀតណាម៕
តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ