03/08/2015 09:17 GMT+7 Email Print Like 0

សន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM ASEAN)


សន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM ASEAN) (KT)

បណ្ដាមន្ត្រីជាន់ខ្ពស់របស់អាស៊ាននាថ្ងៃទី២សីហាបានប្រជុំនៅ​រដ្ឋធានី Kuala Lumpur ម៉ាឡេស៊ីដើម្បីត្រៀមរៀបចំឲ្យសន្និសីទរដ្ឋមន្ត្រីការ​បរទេស​អាស៊ានប្រចាំឆ្នាំលើកទី៤៨ (AMM48) និងសន្និសីទទាក់ទិននានាដែល​នឹងបានបើកនាថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥ ខាងមុខ។ នេះជាកិច្ចប្រជុំត្រៀមរបៀបវារៈ​សកម្មភាព​ខ្លឹមសារទន្ទឹម​នឹងនោះត្រួតពិនិត្យបញ្ជីឯកសារដែលនឹងបានអនុម័ត​នៅ​បណ្ដាសន្និសីទលើកនេះ។ AMM ៤៨​ នឹងកំណត់បញ្ហាសំខាន់ៗបំផុតរបស់អាស៊ាន​ក្នុងឆ្នាំ២០១៥ដើម្បីដាក់ជូនសន្និសីទកំពូលដែលគ្រោងនឹងបាន​រៀប​​ចំនាខែវិច្ឆិកាខាងមុខ។ ក្នុងកាលៈទេសៈកាលកំណត់បង្កើតសហគមន៍អាស៊ាននៅសល់តែ​ប៉ុន្មានខែខាងមុខរួមទាំងស្ថានភាពដំបន់និងអន្តរជាតិមានបំរ៉ែបំរួលពិបាក​ព្យាករណ៍ដែលទាមទាបណ្ដារដ្ឋមន្ត្រីអាស៊ានត្រូវនាំចេញផែនការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធិភាពនិងផ្សាភ្ជាប់អាស៊ានក៏ដូចជារវាងអាស៊ានជាមួយដៃគូ៕


តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ