23/07/2016 08:05 GMT+7 Email Print Like 0

សន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ានត្រៀមរៀបចំឲ្យសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៩


សន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ានត្រៀមរៀបចំឲ្យសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេស អាស៊ានលើកទី៤៩បានបើកជាផ្លូវការ

នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅរដ្ឋធានីវៀងច័ន្ទប្រទេសឡាវ សន្និសីទ​មន្ត្រី​ជាន់ខ្ពស់​អាស៊ាន (SOM) បានបើក​ជាផ្លូវការ​ក្រោម​អធិបតីភាព របស់លោក​ Alounkeo Kitikhoun រដ្ឋមន្ត្រីខុទ្ទកាល័​នាយករដ្ឋមន្ត្រី និង​ជាប្រធាន SOM ឡាវ។ អញ្ជើញចូលរួមក្នុងសន្និសីទ នៅមានវត្តមានប្រធាន SOM អាស៊ាន នៃប្រទេស​អាស៊ាន​ទាំង​១០ និង​តំណាង​គណៈលេខាធិការ។ គណៈប្រតិភូវៀតណាមចូល​រួមក្នុង​សន្និសីទ​នេះដឹក​នំាដោយ​អនុរដ្ឋមន្ត្រីក្រសួង​ការបទេស និងជាប្រធាន​ SOM វៀតណាម លោក Le Hoai Trung។ សន្និសីទនេះ សំដៅត្រៀម​រៀបចំ​ឲ្យ​សន្និសីទ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើកទី៤៩ (AMM-៤៩) និងសន្និសីទពាក់​ព័ន្ធ​នានា ដែល​នឹងប្រព្រឹត្ត​ទៅនាថ្ងៃទី២៤ ខែកក្កដា​ខាងមុខ។ សន្និសីទ AMM-៤៩​ជាសន្និសីទ​សំខាន់​បំផុត​ក្នុង​ឆ្នាំរបស់​ផ្នែក​ការ​ទូតអាស៊ាន រវាងអាស៊ាន ជាមួយ​ដៃគូស្នូលដោយ​មាន​ការ​ចូល​រួម​របស់​រដ្ឋមន្ត្រីកា​រ​បរទេស​នៃប្រទេស​ចំនួន​២៧​ ដែលក្នុងនោះ​មានប្រទេសអាស៊ាន​ទាំង១០ និងប្រទេសដៃគូរបស់អាស៊ានចំនួន​១៧៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ