23/07/2016 08:05 GMT+7 Email Print Like 0

សន្និសីទមន្ត្រីជាន់ខ្ពស់បានបើកជាផ្លូវការនៅប្រទេសឡាវ


សន្និសីទមន្ត្រីជាន់ខ្ពស់បានបើកជាផ្លូវការនៅប្រទេសឡាវ

នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅរដ្ឋធានីវៀងច័ន្ទប្រទេសឡាវបានប្រព្រឹត្តទៅ​សន្និសីទ​មន្ត្រី​ជាន់​ខ្ពស់​អាស៊ាន (SOM ASEAN) សម្រាប់ត្រៀមរៀប​ចំឲ្យ​សន្និ​សីទ ​ថ្នាក់រដ្ឋមន្ត្រីការទូតអាស៊ាន​លើកទី៤៩ (AMM ៤៩) និង​សន្និសីទ​ទាក់​ទិន មួយចំនួន​ទៀត​ដែលប្រារព្ធ នាថ្ងៃទី២៤ ខែកក្កដាខាងមុខ។ គណៈប្រតិភូវៀត​ណាម ចូល​រួម​ក្នុង​បណ្តាកិច្ចប្រជុំ​នេះ ដឹកនាំដោយ លោក Le Hoai Trung អនុរដ្ឋមន្ត្រី ការបរទេស និងជាប្រធាន SOM ASEAN វៀតណាម។

​នេះជាកិច្ចប្រជុំសំខាន់ក្នុងឆ្នាំអាស៊ាននិងដៃគូពាក់ព័ន្ធនានា សំដៅអនុវត្តនូវសេចក្តី​សម្រេច​ដែល​បាន​អនុម័ត​នៅសន្និសីទ​ជាន់ខ្ពស់ នាខែវិច្ឆិកាឆ្នាំ២០១៥​និង​ត្រៀមរៀបចំផែន​ការ​សកម្មភាព របៀបវារៈ ព្រម​ទាំង​ពិនិត្យ​ឡើង​វិញ នូវឯក​សារនឹងបានអនុម័ត​នៅក្នុងសន្និសីទ ថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៩និងសន្និ​សីទ​ទាក់​ទិន​នានា​ប្រព្រឹត្ត​ទៅនាថ្ងៃទី​២៤ ខែកក្កដាខាងមុខ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ