06/05/2017 11:02 GMT+7 Email Print Like 0

សន្និសីទពិសេសរដ្ឋមន្ត្រីការបទេសអាស៊ាន-អាមេរិក


 សន្និសីទពិសេសរដ្ឋមន្ត្រីការបទេសអាស៊ាន-អាមេរិក

នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ សន្និសីទពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន - អាមេរិកបានប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោន (អាមេរិក)។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម និងជាប្រធានគណៈប្រតិភូវៀតណាម ក្នុងអាស៊ាន (SOM ASEAN) លោក Nguyen Quoc Dung បានអញ្ជើញចូលរួមសន្និសីទ។ 

ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រី លោក Nguyen Quoc Dung បានវាយតំលៃខ្ពស់លទ្ធផលដែលទទួលបានក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន-អាមេរិក នាពេលកន្លងទៅ និងចាត់ទុកថា៖ ត្រូវបន្តកិច្ចសន្យានិងជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងអាស៊ាន-អាមេរិកគឺសមស្របជាមួយផលប្រយោជន៍របស់ភាគីទាំងពីរនិងតំបន់។ លោកក៏បានសង្កត់ធ្ងន់ថា៖អាមេរិកគាំទ្រតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ានក្នុងតំបន់ មានអត្ថន័យយុទ្ធសាស្ត្រ​ផងនិងជាកត្តាសកម្ម និងសំខាន់ចំពោះសន្តិភាព ស្ថិរភាព និងតភ្ជាប់ក្នុងតំបន់។ អនុរដ្ឋមន្ត្រី លោក Nguyen Quoc Dung ក៏បានលើកឡើងវិស័យអាទិភាពមួយចំនួន ក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន-អាមេរិក នាពេលខាងមុខ។ ស្ដីអំពីបញ្ហាសមុទ្រខាងកើត លោក Nguyen Quoc Dung បានសង្កត់ធ្ងន់ទៅលើសារសំខាន់របស់សន្តិភាព​ ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត។ លោកក៏បានអះអាងថានេះជាការយកចិត្តទុកដាក់រួមរបស់ប្រទេសនៅក្នុងនិងក្រៅតំបន់ ដែលក្នុងនោះមានអាមេរិកផងដែរ។

មុននោះ នាថ្ងៃទី៣ឧសភាក៏បានប្រព្រឹត្តទៅជំនួបសន្ទនាអាស៊ាន-អាមេរិកលើកទី៣០ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ