14/01/2015 14:45 GMT+7 Email Print Like 0

សន្និសីទពិសេសថ្នាក់មន្ត្រីថាមពលអាស៊ានជាន់ខ្ពស់



ទិដ្ឋភាពនៃសន្និសីទ

សន្និសីទពិសេសនៃថ្នាក់មន្ត្រីថាមពលអាស៊ានជាន់ខ្ពស់បានប្រព្រឹត្តទៅក្នុងថ្ងៃទី១២និង១៣ខែមករា ឆ្នាំ២០១៥នៅទី​ក្រុង​​វៀងច័ន្ទប្រទេសឡាវ ដោយមានការ​ចូលរួមរបស់បណ្តាប្រទេសជាសមាជិកអាស៊ាន​និង​ទីភ្នាក់ងា​ថាម​ពល​អន្តរ​ជាតិ​ និងអង្គការមួយចំនួនទៀត។ នៅសន្និសីទនេះ បានដំណើការបូកសរុបសកម្មភាព សហប្រតិបត្តិការបស់​អាស៊ាន​​ក្នុងវិស័យថាមពលក្នុងរយៈ៥ឆ្នាំកន្លងទៅ និងពិភាគ្សាអំពីផែនការសហប្រតិបត្តិការបន្តដល់ឆ្នាំ២០២០ ពិភាក្សា​លើការប្រើប្រាស់ ថាមពលចីរភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសមួយចំនួនទៀតផង។ ជាពិសេស សន្និសីទ​លើកនេះ បានពិភាគ្សាលើកិច្ចសហប្រតិបត្តិការថាមពល រវាងអាស៊ានជាមួយរុស្ស៊ីពីឥឡូវនេះដល់ឆ្នាំ២០២០។

រួមជាមួយសន្និសីទថាមពលអាស៊ានជាន់ខ្ពស់ បណ្តាសន្និសីទទាក់ទិននានា បានពិភាក្សា​លើគោលនយោបាយ​ថាម​ពល​អាស៊ាន ពិភាគ្សាលើគំរោងការណ៍ តភ្ជាប់ខ្សែអគ្គិសនីរវាងឡាវ ថៃ ម៉ាឡេស៊ីនិងសឹង្ហបុរី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ