06/08/2016 15:05 GMT+7 Email Print Like 0

សន្និសីទពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយអាមេរិកនិងចិន

បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៤៨ (AEM ៤៨) ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទប្រទេសឡាវក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី៤សីហា រដ្ឋមន្ត្រីទាំងអស់បានអញ្ជើញចូលរួមសន្និសីទពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយអាមេរិកនិងចិន។


ទិដ្ឋភាពនៃសន្និសីទពិគ្រោះយោបល់អាស៊ាន-ចិន

នៅក្នុងសន្និសីទពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយអាមេរិក (AEM-USTR) រដ្ឋមន្ត្រីទាំងអស់បានទទួលស្គាល់ការរីកចំរើន ដែលទទួលបានក្នុងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីរវាងអាស៊ានជាមួយអាមេរិក។ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានក៏បានគាំទ្រនូវវឌ្ឍន៏ភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរវាងអាស៊ានជាមួយអាមេរិក (TIFA) និងការអភិវឌ្ឍន៍គម្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ច (E3) ផងដែរ។ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានក៏បានសម្តែងអំណរគុណចំពោះការជួយឧបត្ថម្ភពីភាគីអាមេរិកក្នុងការ បង្កលក្ខណៈងាយស្រួលសម្រាប់អង្កភាពអាជីវកម្មធុនតូចនិងមធ្យមនិងការ អភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយ (ICT) តាមរយៈគម្រោងការ “ផ្សាភ្ជាប់អាស៊ានដោយវិស័យពាណិជ្ជកម្មនិងវិនិយោគ” (ACID) ។

នៅក្នុងសន្និសីទពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយចិនលើកទី ១៥ (AEM-MOFCOM Consultations​) រដ្ឋមន្ត្រីចូលរួមក៏បាន​ទទួលស្គាល់រាល់ការរីកចំរើនដែលទទួលបានក្នុងកិច្ចសហប្រតិបត្តិការលើ វិស័យពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីអាស៊ាន-ចិន។ រដ្ឋមន្ត្រីសេដ្ឋកិច្ចទាំងអស់បានគាំទ្រចំពោះការដែលពិធីសារ​​ទី៣ធ្វើវិសោធនកម្មចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញសេរីអាស៊ាន-ចិនមានសុពលភាពចាប់​ពី​ខែ​មករាឆ្នាំ ២០១៦។បណ្តា​រដ្ឋមន្ត្រីបានសម្តែងក្តីសង្ឃឹមថា ការធ្វើវិសោធនកម្មនូវពិធីសារនេះនឹងបង្កើតលក្ខណៈ​ងាយស្រួលសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអាស៊ានជាមួយចិនផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ