06/07/2019 10:38 GMT+7 Email Print Like 0

សន្និសីទពន្លឿនវិនិយោគហិរញ្ញវត្ថុវៀតណាមទាក់ទាញការយកចិត្តទុក​ដាក់ពិសេស​របស់​វិនិយោគិន​បរទេស​នៅទីក្រុង​ឡុងដ៍​


 សន្និសីទពន្លឿនវិនិយោគហិរញ្ញវត្ថុវៀតណាម (រូបថត៖ vnanet.vn)
 

 លោករដ្ឋមន្ត្រី Dinh Tien Dung បានឧទ្ទេសនាមវៀតណាមជាមួយល្បឿនកំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លា ខឿន​នយោយ​បាយ​មានស្ថិរភាព បញ្ហាធ្វើកំណែទម្រង់គោលនយោ​បាយ ការរៀបចំរចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ ការធ្វើភាគ​ហ៊ុនភាវូបនីយកម្ម​​សហគ្រាសរដ្ឋ និង​ការអភិវឌ្ឍន៍ទីផ្សារមូលបត្រវៀតណាម​។
 
សន្និសីទ​ពន្លឿនវិនិយោគវៀតណាម ក្រោមអធិបតីភាពរដ្ឋមន្ត្រីហិរញ្ញវត្ថុវៀតណាម លោក Dinh Tien Dung បានប្រព្រឹត្តិ​ទៅនាថ្ងៃទី ៤ ខែកក្កដា នៅមណ្ឌលហិរញ្ញវត្ថុទីក្រុងឡុងដ៏ ដោយទាក់ទាញ​ការចូលរួមពិសេសរបស់ វិ​និយោគិនបរទេស​នៅទី​ក្រុង​ឡុងដ៍។
 
អញ្ជើញថ្លែង​ទៅកាន់វិនិយោគិនបរទេសជាង ២០០ រូបនោះ លោក Dinh Tien Dung បានអះអាងថា៖ អង់គ្លេស​គឺជាដៃគូ​សេដ្ឋកិច្ច​ដ៏សំខាន់របស់វៀតណាម ​ហើយវៀតណាមក៏ជាដៃគូសេដ្ឋកិច្ច​សំខាន់របស់​អង់គ្លេស​នៅអាស៊ី​អាគ្នេយ៍​ផង​ដែរ​។ លោករដ្ឋមន្ត្រី Dinh Tien Du​ng បានឧទ្ទេសនាម​វៀតណាម​ជាមួយ​ល្បឿនកំណើន​សេដ្ឋកិច្ច​ដ៏ខ្លាំង​ក្លា ​ខឿននយោយបាយមានស្ថិរភាព បញ្ហាធ្វើកំណែទម្រង់គោលនយោបាយ ការ​រៀបចំ​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​ ការធ្វើភាគហ៊ុនភាវូបនីយកម្មសហ​គ្រាសរដ្ឋ និងការអភិវឌ្ឍន៍ទីផ្សារមូលបត្រ​វៀត​ណាម។ រដ្ឋាភិបាល​វៀត​ណាម​បានសុក្រឹត បំពេញបន្ថែមនូវយន្ត​ការ និងគោលនយោបាយជំរុញ​ការផ្លាស់ប្ដូរ​ថ្មីចំពោះវិស័យ​សហគ្រាស​រដ្ឋដោយឥ​តឈប់​ឈរ។
 
នៅក្នុងសន្និសីទនេះ វិនិយោគិននានាក៏បានស្ដាប់ការឧទ្ទេសនាម និងសួរសំណួរ ឆ្លើយសំណួយ​អំពីគោល​នយោបាយ​សម្រាប់​ទីផ្សារទុនរបស់វៀតណា​មផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ