28/11/2017 10:31 GMT+7 Email Print Like 0

សន្និសីទពន្លឿនវិនិយោគខេត្ត Ha Giang ឆ្នាំ២០១៧


នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ស្ទាប់ការឧទ្ទេសនាមអំពីផែនការមេអភិវឌ្ឍន៍ខេត្ត Ha Giang (រូបថត៖ VGP) 

គណៈកម្មាធិការប្រជាជន​ខេត្ត Ha Giang បានរៀបចំសន្និសីទពន្លឿន​វិនិ​យោគ នាព្រឹក​ថ្ងៃទី២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ក្រោម​ប្រធាន​បទ “សហប្រតិបតិ្តការ​វិនិយោគ​និង​អភិវឌ្ឍន៍”។

អញ្ជើញ​ថ្លែងមតិនៅសន្និសីទ នាយករដ្ឋម​ន្រ្តីលោក Nguyen Xuan Phuc ចាត់ទុកថា ស​ក្ដានុពល​កសិកម្ម ឱសថ​បុរាណ​ សេដ្ឋ​កិច្ចព្រំដែន ​និងការ​អភិវឌ្ឍ​ទេសច​រណ៍​របស់​ខេត្ត​គឺធំ​ធេ​ងណាស់ ហើយ​ឧត្តមភាព​នេះនា​បច្ចុប្បន្ន​ ​ត្រូវបានវិនិយោគិនរកឃើញ​និង​ធ្វើអា​ជីវកម្ម។​ នាយករដ្ឋ​មន្រ្តីលោក Nguye​n Xuan Phuc មាន​ប្រសាសន៍​ថា៖
 
“ខ្ញុំជឿជាក់​ថា បណ្ដាវិនិយោគិននឹងជំនះលើ​ការលំបាក​សាកល្បងទាំង​អស់។ Ha​ Giang ត្រូវការ​សហគ្រាសធំៗ​ជា​ច្រើន​​​ថែមទៀត​។ គំរោ​ងការណ៍វិនិ យោគដែលមានល​ក្ខណៈរីក​សាយ​ភាយ បង្កើត​ការងារ​ធ្វើនិង​ប្រាក់​ចំណូ​ល​​ដោយ និ​រន្តរភាពសំរាប់តំបន់គឺជាគោ​លដៅរ​បស់ខេត្ត Ha Giang។ នេះជាកូនសោ​នៃការ ឈាន​ឡើង​របស់​ខេត្ត​​និង​​តំបន់​ពាយ័ព្យនាពេ​លខា​ងមុខ”។
 
នៅសន្និសីទ​លើកនេះ ខេត្ត Ha Giang បានប្រគល់សេចក្ដីសំរេច​វិនិយោគ ចំនួន១​៨ អនុស្សរណៈ​យោគយល់​វិនិយោគ​​ចំនួន​១៧ ជាមួយទុនស​រុបជាង​​១៦ លានលានដុងរបស់វិនិ​យោគិ​​ន។
 
នារសៀលថ្ងៃទី២៧ ​ខែវិច្ឆិកា នាយករដ្ឋមន្ត្រីលោក​ Nguyen Xuan Phuc បានអញ្ជើញជា​អធិបតីជំនួប​ធ្វើការ​ជាមួយ​​ថ្នាក់ដឹក​នាំខេ​ត្ត Ha Giang អំពីការអភិវឌ្ឍន៍សេដ្ឋ​កិច្ចសង្គម​កិច្ច។ នៅទីនេះ ​លោក Nguyen Xuan Phuc បាន​ស្នើឲ្យខេត្តបន្តជំរុញ​ខ្លាំងការ​អនុវត្តបច្ចេកវិទ្យា​ព័ត៌មាន​ ដើម្បីជំរុញកំណែទម្រង់​រដ្ឋបាល។ ទន្ទឹម​នឹង​នោះ​គឺបន្ត​កសាងពាណិជ្ជសញ្ញា​ល្បីល្បាញ​សំរាប់ Ha Giang ទៀត​ផង៕​​

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ