03/07/2015 09:44 GMT+7 Email Print Like 0

សន្និសីទពន្លឿនការវិនិយោគរបស់វៀតណាមនៅអាមេរិក

នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ នៅទីក្រុងញូវយ៉ករបស់អាមេរិក ក្រសួងហិរញ្ញវត្ថុវៀតណាមនិងគណៈ​កម្មាធិការ​ភាគហ៊ុនរដ្ឋបានសហការជាមួយដៃគូអាមេរិករៀបចំសន្និសីទពន្លឿនការវិនិយោគ សំដៅបង្កើតកា​ណាល់​សន្ទនា​ជាក់ស្ដែង ដែលជួយឲ្យអង្គភាពអាជីវកម្ម វិនិយោគិនអាមេរិកនានាយល់ច្បាស់ជាងអំពីស្ថានភាពនៅ​វៀត​ណាម ក៏ដូចជាពង្រឹងជំនឿជាក់របស់វិនិយោគិនអាមេរិកចំពោះសក្ដានុភាពអភិវឌ្ឍន៍នៃទីផ្សារ​វៀត​ណាម​ផងដែរ។ ចូលរួមសន្និសីទនេះមានរដ្ឋមន្រ្តី ក្រសួងហិរញ្ញវត្ថុវៀតណាមលោក Dinh Tien Dung ប្រធានក្រុមការងារតំណាងអចិន្ត្រៃរបស់វៀតណាមប្រចាំនៅអាមេរិកលោកស្រី Nguyen Phuong Nga អនុប្រធាន​សហគមន៍​អាជីវកម្មអាស៊ាន-អាមេរិក Marc Mealy រួមជាមួយតំណាងនៃក្រុមហ៊ុនវៀតណាមនិងអាមេរិកជាង​១៦០​ ក្រុមហ៊ុនទៀត។ 
 
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុវៀតណាមលោក Dinh Tien Dung ទៅទស្សនាមន្ទីរផ្លាស់ប្ដូរ​ភាគ​ហ៊ុនក្រុងញូវយ៉កនាឆ្នាំ២០១៤
ក្រោមប្រធានបទ “វៀតណាមរបស់ខ្ញុំ - កន្លែងវិនិយោគរបស់មិត្ត” សន្និសីទឆ្នាំនេះ ត្រូវបានបែងចែកជាសម័យចំនួន២។សម័យទី១ គឺសំដៅបច្ចុប្បន្នកម្ម ផ្លាស់ប្ដូរគោលនយោបាយនិងផ្ទៀងស្ដាប់មតិវាយតំលៃ ការ​ចែក​​រំលែករបស់មជ្ឈដ្ឋានវិនិយោគិនអាមេរិក។ សម័យទី២គឺបរិយាកាសសន្ទនារវាងអង្គភាពអាជីវកម្មជាមួយ វិនិយោគិននានាតាមរយៈការចែករំលែករបស់បណ្ដាក្រុមហ៊ុនអាមេរិកដែលបាន និងកំពុងធ្វើសកម្មភាពនៅទីផ្សារហិរញ្ញវត្ថុវៀតណាមអំពីមេរៀនជោគជ័យក៏ដូចជាការចែករំលែករបស់ក្រុមហ៊ុនវៀតណាមជាមួយវិនិយោគិន​អាមេរិកអំពីឱកាស វិនិយោគនៅវៀតណាមកនិងតួនាទីរបស់វិនិយោគិនបរទេស។ តាមនោះ បណ្ដា អង្គភាពអាជីវកម្មនិងវិនិយោគិនដកចេញដំណោះស្រាយនានា រួមចំណែកបង្កើតបរិយាកាសវិនិយោគល្អជាង​នៅទីផ្សារភាគហ៊ុនវៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ