03/04/2016 10:02 GMT+7 Email Print Like 0

សន្និសីទបណ្ដាប្រធានតុលាការបណ្ដាប្រទេសអាស៊ានលើកទី៤​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​ទីក្រុង​ហូជី​មិញ​


សន្និសីទបណ្ដាប្រធានតុលាការបណ្ដាប្រទេសអាស៊ានលើកទី៤ចេញសេចក្ដីថ្លែងការណ៍រួមទីក្រុងហូជីមិញ

ក្រោយរយៈពេលមួយថ្ងៃធ្វើការ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ សន្និសីទប្រ​ធានតុលាការ បណ្ដា​ប្រទេស​អាស៊ាន លើកទី៤ បានឯកភាព និងចុះហត្ថលេខាលើ​សេចក្ដី​ថ្លែង​ការណ៍​រួមស្ដី​អំពី​លទ្ធផល​ធ្វើការ​នៃសន្និ​សីទ​។ សេចក្ដីថ្លែងការណ៍នេះ​ បានអះអាងនូវការស្រុះចិត្ត​គំនិត របស់​ប្រធាន​តុលាការ​បណ្ដាប្រទេស​អាស៊ាន ចំ​ពោះគោលដៅកំណើនសហប្រតិបត្តិការ​យុត្តិធម៌ រវាងតុលាការបណ្ដាប្រទេសអា​ស៊ាន ដែល​បាន​កំណត់​ក្នុងកិច្ច​ព្រម​ព្រៀង Boracay2015។ ក្រុមប្រឹក្សាប្រធានតុលា​ការបណ្ដាប្រទេសអាស៊ាន បានឯកភាព និង​ប្រកាស​អំពីខ្លឹមសារចំនួន៧ ដែលក្នុង​នោះ​បានឯកភាព​ផ្លាស់​ប្តូរឈ្មោះ៖ សន្និសីទ​ប្រធាន​តុលា​ការ​បណ្ដា​ប្រទេស​អាស៊ាន​ក្លាយ​ទៅជា ក្រុមប្រឹក្សាតុលាការអាស៊ាន ( CACJ)។ ក្រុមប្រឹក្សាប្រធានតុលាការអា​ស៊ាន បាន​ឯកភាព​អំពី​បែប​បទ​ភាវូបនីយកម្ម CACJ បង្កើតមូលដ្ឋានសំរាប់ទំនាក់ទំ​នង​សហប្រតិបត្តិការយូរអង្វេង ស្ថិរភាព និងនិរន្តរ​ភាព​រ​វាងតុលាការបណ្ដាប្រទេស​អាស៊ាន។ អង្គសន្និសីទ​ក៏បាន​ឯកភាព​អនុវត្ត​ជំហាន​សំខាន់​ៗ ដើម្បី​​អាស៊ាន​ទទួល​​ស្គាល់ CACJផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ