02/04/2016 10:46 GMT+7 Email Print Like 0

សន្និសីទប្រធានតុលាការនៃបណ្ដាប្រទេសអាស៊ានលើកទី៤


សន្និសីទប្រធានតុលាការនៃបណ្ដាប្រទេសអាស៊ានលើកទី៤(Pháp luật Tp.HCM)

សន្និសីទប្រធានតុលារនៃបណ្ដាប្រទេសអាស៊ាន លើកទី១៤ ត្រូវបាន​បើកនាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ​២០១៦​ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។ ថ្លែង​មតិនៅទីនេះ លោក Truong Hoa Binh ប្រធាន​តុលាការ​ប្រជា​ជន​កំពូលវៀតណាម​បានអះអាងថា៖

​“​ការធ្វើសមាហរណកម្ម និងខិតជិតគ្នាថែមទៀត រវាងបណ្ដាប្រព័ន្ធយុត្តិធម៌​និងច្បាប់ ក្នុងតំបន់ ដោយផ្អែក​ទៅលើ​បទដ្ឋានរួម ដែលបានទទួលស្គាល់នោះនឹង​ជួយ កាត់បន្ថយចំណាយក្នុងការអនុវត្តច្បាប់ និង​បង្ក​លក្ខណះងាយ​ស្រួល សំរាប់​ប្រជាជននិងអង្គភាពអាជីវកម្មក្នុងអាស៊ាន។ បង្កើនតម្លាភាព និងសមត្ថ​ភាព​ព្យាករណ៍​របស់ប្រព័ន្ធយុត្តិធម៌ ពង្រឹងនិងពង្រីកទំនុកទុកចិត្តរបស់បណ្ដាវិនិយោគិន បង្កើត​ឱកាស​ទាក់ទង​ជាមួយ​ប្រភព​ទុន និងប្រកួតប្រជែងជា​មួយគ្នាប្រកបដោយសមភាព។”

​នៅទីនេះ បណ្ដាអង្គសន្និសីទបានប្រមូលផ្តុំលើការពិភាក្សា ចែករំលែកបទ​ពិសោធន៍​អំពីការ​កសាង​គំរោង​សហប្រ​តិបត្តិការ​យុត្តិធម៌​អាស៊ាន ធ្វើសមាហរណ​កម្មអាស៊ាន កសាងគេហទំព័រតុលាការ​អាស៊ាន និង​បណ្ដុះ​បណ្ដាល​យុត្តិធម៌៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ