05/08/2017 13:47 GMT+7 Email Print Like 0

សន្និសីទបែងចែកការងារអចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជននៃខេត្តទាំង ៦ នៅប៉ែកខាងជើងតំបន់ភាគកណ្ដាលវៀតណាម


សន្និសីទបែងចែកការងារ អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជននៃខេត្តទាំង ៦ នៅប៉ែកខាងជើង
តំបន់ភាគកណ្ដាលវៀតណាម 

នាថ្ងៃទី ៤ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុង Hue (ភាគកណ្ដាលវៀតណាម) បានប្រព្រឹត្តិទៅសន្និសីទបែងចែកការងារនៃអចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជននៃខេត្តទាំង ៦ នៅប៉ែកខាងជើងតំបន់ភាគកណ្ដាលវៀតណាម (ពី Thanh Hoa ដល់ Thua Thien - Hue ) លើកទី ២ អាណត្តិ ២០១៦ - ២០២១។ ប្រធានបទនៃសន្និសីទនេះគឺ “ដំណោះស្រាយបង្កើនប្រសិទ្ធភាពនៃសកម្មភាពសួរដេញដោលនិងអធិប្បាយនៅក្នុងសម័យប្រជុំនៃក្រុមប្រឹក្សាប្រជាជននិងកិច្ចប្រជុំអចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត”។ អញ្ជើញថ្លែងមតិនៅទីនេះ អនុប្រធានអចិន្ដ្រៃយ៍​រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានវាយតម្លៃខ្ពស់ចំពោះដំណោះស្រាយ និងលទ្ធផល​ដែលទទួលបានរបស់ក្រុមប្រឹក្សាប្រជាជនគ្រប់ខេត្ត ទីក្រុងនៅប៉ែកខាងជើងតំបន់ភាគកណ្ដាលវៀតណាម។ លោកស្រីបានស្នើឲ្យក្រុមប្រឹក្សាប្រជាជនគ្រប់ខេត្ត ទីក្រុងនៅប៉ែកខាងជើងតំបន់ភាគកណ្ដាលពង្រីកតួនាទីជាស្ថាប័នអំណាចរបស់រដ្ឋនៅមូលដ្ឋាន ហើយរួមវិភាគទានជាក់ស្ដែងអនុវត្តសេចក្ដីសម្រេចចិត្ត​របស់បក្ស៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ