10/04/2015 14:01 GMT+7 Email Print Like 0

សន្និសីទបូកសរុប៥ឆ្នាំនៃកម្មវិធីសហការការងាររវាងពេទ្យទ័ពនិងប្រជាជននៅតំបន់ពាយ័ព្យ

នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥ នៅខេត្ត Phu Tho ភាគខាងជើងវៀតណាម គណៈ កម្មការទទួលបន្ទុកតំបន់​ពាយ័ព្យ​បានសហការជាមួយក្រសួងការពារប្រទេសនិង ក្រសួងសុខាភិបាលវៀតណាមរៀបចំសន្និសីទបូកសុប៥ឆ្នាំនៃកម្មវិធីសហការការងារសុខាភិបាលរវាងកងទ័ពនិងប្រជាជននៅតំបន់ពាយ័ព្យក្នុងដំណាក់កាលឆ្នាំ​២០០៩​ - ២០១៤។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងជាប្រធាន​គណៈ​កម្មការទទួលបន្ទុកតំបន់ពាយ័ព្យបានសំណូមពរថាបណ្ដាក្រសួង ស្ថាប័ន ត្រូវមានការយល់ដឹង​ពេញ​លេញ​​អំពីសារសំខាន់នៃការងារសហការសុខាភិ បាលរវាងកងទ័ពនិងប្រជាជន ចាត់ទុកនេះជាភារកិច្ចជាប្រចាំ ​យូរ​អង្វែង​និងជា ដំណោះស្រាយយុទ្ធសាស្ត្រក្នុងបុព្វហេតុកថែទាំសុខភាពសំរាប់ប្រជាជន។ 

ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ អនុវត្តកម្មវិធី កងទ័ពរួមដៃដើម្បីសុខភាពសហគមន៍ កម្លាំង​កងទ័ពនានាបាន​ពិនិត្យ​និងព្យាបាលជំងឺ ផ្ដល់ថ្នាំឱសថដោយឥតគិតថ្លៃសំរាប់ មនុស្សជាង១៨ពាន់នាក់ ជូនដំណោយសំរាប់​មុខសញ្ញា​គោលនយោបាយ និងជន ក្រីក្រជាង១ពាន់នាក់ ក៏ដូចជាជូនសម្ភារៈសុខាភិបាលសំរាប់កិលានដ្ឋាន​និង​ស្ថានីយ័សុខាភិបាលឃុំចំនួន ៤០ផងដែរ៕ 

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ