25/01/2018 10:40 GMT+7 Email Print Like 0

សន្និសីទបូកសរុបសកម្មភាពរបស់គណៈកម្មការបញ្ជាណែនាំជាតិទទួលបន្ទុកឆ្នាំមិត្តភាពវៀតណាម-កម្ពុជា


 ទិដ្ឋភាពនៃសន្និសីទ

សន្និសីទបូកសរុបស​កម្មភាពរបស់គណៈកម្មការ​ជាតិទទួល បន្ទុកឆ្នាំមិត្តភាពវៀត ណា​ម-កម្ពុជា​និងឆ្នាំ​សាមគ្គីភាព​ មិត្តភាពវៀតណាម-ឡាវ ក្រោ​មអធិបតីភាពរបស់ ឧបនាយ​ករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីកា​របរ​ទេសវៀត​ណាម​ លោក Pham Binh Minh បានប្រ ព្រឹត្តទៅនា​ព្រឹកថ្ងៃទី២៤ខែមករា នៅទី​ក្រុងហា​ណូយ។ 

អញ្ជើញថ្លែងមតិនៅសន្និសី​ទ នេះ លោក Pham Binh Minh បាន អះអាងថា ​ឆ្នាំមិត្តភាព​វៀត​ណាម-កម្ពុជា​និង​ឆ្នាំ​សាមគ្គី​ភាព មិ​ត្តភាព វៀតណាម-ឡាវ បានប្រព្រឹត្តទៅដោ​យមានសកម្មភាព​ទូលំទូ​លាយជា​ច្រើន សម្បូរ​បែប​ រួម​ចំណែកដល់ការផ្លាស់ប្តូរជាវិជ្ជមាននៃ​ការយល់​ឃើញ របស់ប្រជាជន​វៀត​ណាម ក៏ដូច​ជាប្រជាជន​កម្ពុជា​​និង​ឡាវ​ផង​ដែរ។
 
លោក ​Pham Binh Minh បានសង្កត់ធ្ងន់ថា ទំនាក់ទំ​នងយ៉ាងល្អប្រ​​សើរ​ រវាងវៀត ណាមជាមួយ​ប្រទេសមិត្ត​ទាំងពីរ​នោះគឺបានសាង​ឡើងដោយ​ច្រើនជំនាន់។ តាមនោះ​ វៀតណាម​គប្បី​ពង្រឹង​ថែម​ទៀត​ចំណ​ង​សាមគ្គី​ភាព​​មិត្តភាព​និងកិច្ចសហប្រតិប​ត្តិកា​រយូរ អង្វែងជា​មួយកម្ពុជា​និងឡា​វ​។លោកឧបនាយក​រដ្ឋមន្ត្រីបាន​ស្នើ​ឲ្យបន្ត​ជម្រុញកិច្ច សហ ប្រ តិ​បត្តិការលើគ្រ​ប់វិស័យ​ជាមួយ​កម្ពុជា​និងឡាវ​ឈរលើមូលដ្ឋាន​ទំនាក់​ទំនង​ អ្នក​ជិត​ខាង​មិត្តភាពប្រពៃ​ណី ដើម្បីផលប្រយោជន៍របស់​ប្រទេស​នីមួយៗ៕​

 

តា​ម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ