14/08/2016 13:34 GMT+7 Email Print Like 0

សន្និសីទបូកសរុបការងាររបស់សមាគមអង្គភាពអាជីវកម្មវៀតណាមនៅរុស្ស៊ី


ទិដ្ឋភាពនៃសន្និសីទ

នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុង Suzdan ខេត្ត Vladimir របស់រុស្ស៊ី សមាគមអង្គភាពអាជីវកម្មវៀតណាមនៅរុស្ស៊ី (VBA) បានរៀបចំសន្និសីទបូកសរុបការងាររបស់សម្ព័ន្ធ សមាគមក្នុងពេលកន្លងទៅក៏ដូចជាពិភាគ្សាដាក់ចេញទិសដៅសកម្មភាពសម្រាប់ពេលអនាគត។​ចូលរួមក្នុងសន្និសីទនេះ អគ្គទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំ​នៅរុស្ស៊ី លោក Lai Ngoc Doan បានឲ្យដឹងថា រុស្ស៊ីជាប្រទេសអាទិភាពចម្បងរបស់វៀតណាម មិនត្រឹមតែក្នុង ទំ​នាក់ទំនងនយោបាយប៉ុណ្ណោះទេ ថែមទាំងក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីទៀតផង។ លោក Lai Ngoc Doan ក៏បានជូនពរសម្ព័ន្ធសមាគមដែលទទួលបានលទ្ធផលវិជ្ជមានជាច្រើន នាពេលកន្លងទៅ ព្រមទាំងមានបំណងថា សម្ព័ន្ធសមាគមនឹងខិតខំប្រឹងប្រែងថែមទៀត ដើម្បីរួមចំណែកចូលក្នុងការជម្រុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀត ណាមជាមួយរុស្ស៊ីផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ